


កណ្តាល៖ ផ្លូវបេតុងអាមេ មួយខ្សែ ប្រវែង ៨៨៥ ម៉ែត្រ និងស្ពានបេឡេ មួយកន្លែង ស្ថិតនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បានត្រូវសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ។
ក្រៅពីនេះ អ្នកស្រុកកោះធំ ទទួលបានសមិទ្ធផលជាច្រើនទៀត ដូចជា ផ្លូវជាតិលេខ២១ ស្ពានឆ្លងទន្លេបាសាក់កោះធំ ផ្លូវលេខ១១០ មន្ទីរពេទ្យ តេជាសែន កោះធំ មណ្ឌលសុខភាព ផ្លូវបេតុងជាច្រើនខ្សែ និងបណ្ដាញ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាច្រើនទៀត ដើម្បីសម្រួលដល់ ការរស់នៅរបស់ បងប្អូនប្រជាពលរដ្ឋ ឱ្យមានជីវភាពកាន់តែ ប្រសើរឡើង ថែមមួយកម្រិតទៀត។ ជាងនេះទៅទៀត ប្រជាពលរដ្ឋ នៅស្រុកកោះធំ ក៏នឹងទទួលបានគម្រោង បំពាក់ភ្លើងសូឡាបំភ្លឺ ផ្លូវ ពេលយប់ តាមបណ្ដាញផ្លូវបេតុង ដែលបានសាង សង់រួច ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពប្រសើរឡើង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និង ធានាបានសន្តិសុខ សុវត្ថិភាព ផងដែរ។
ថ្លែងសំណេះសំណាល នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាៈ ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិ មានសុខសន្តិភាព ពេញលេញ មានការអភិវឌ្ឍ លើគ្រប់វិស័យ ជាពិសេសភាពជោគជ័យ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ ដែលបច្ចុប្បន្ន ប្រទេសយើង បានបើក ដំណើរការសេដ្ឋកិច្ចសង្គម ទាំងស្រុងឡើងវិញ តាមរយៈការសម្រេចបាន អត្រានៃការចាក់វ៉ាក់សាំងបង្ការ បានច្រើនជាងគេ លំដាប់ទីពីរ នៅក្នុងពិភព លោក។
បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើង ពីសមិទ្ធផលជាច្រើនរបស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងផ្ដល់ជូន បងប្អូនប្រជាពលរដ្ឋ នៅស្រុកកោះធំ ដែលរួមមាន ផ្លូវជាតិលេខ២១ ស្ពានឆ្លងទន្លេបាសាក់កោះធំ ផ្លូវលេខ១១០ មន្ទីរពេទ្យ តេជាសែន កោះធំ មណ្ឌលសុខភាពផ្លូវបេតុង ជាច្រើនខ្សែ និងបណ្ដាញ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាច្រើនទៀត ដើម្បីសម្រួលដល់ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ឱ្យមានជីវភាព កាន់តែប្រសើរឡើង ថែមមួយ កម្រិតទៀត។
លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរ អំពីគម្រោងបំពាក់ភ្លើងសូឡាបំភ្លឺផ្លូវ ពេលយប់ តាមបណ្ដាញផ្លូវបេតុង ដែលបានសាងសង់រួច ដើម្បីសម្រួល ដល់ការធ្វើដំណើរ របស់បងប្អូន ប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពប្រសើរឡើង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាបាន សន្តិសុខ សុវត្ថិភាពផងដែរ។
បន្ទាប់ពីកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង និងស្ពានមួយកន្លែងនា ពេលនេះ លោកទេស រដ្ឋមន្ត្រី បានអញ្ជើញដឹកនាំ ក្រុមការងារបច្ចេកទេស ពាក់ព័ន្ធ របស់ក្រសួង ចុះពិនិត្យវឌ្ឍនភាព ការងារ សាងសង់មន្ទីរពេទ្យតេជោ សែន កោះធំ ដើម្បីធានាគុណភាពសំណង់ ស្របតាមកិច្ចសន្យា ដែលមានចែង នៅក្នុងសៀវភៅបន្ទុក ហើយគិតរហូតមកទល់ពេលនេះ ការសាងសង់ សម្រេចបាន ៣៣,៥៨% ហើយ គ្រោងបញ្ចប់ជាស្ថាពរ នៅឆ្នាំ២០២៣ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
សូមជម្រាបជូនផងដែរថា ផ្លូវបេតុងអាមេ ប្រវែង ៨៨៥ ម៉ែត្រ និងស្ពានមួយកន្លែង ដែលសម្រេច បាន នៅថ្ងៃនេះ នឹងចូលរួមចំណែក ក្នុងការសម្រួលដល់ ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ឱ្យកាន់តែមានភាពប្រសើរឡើង៕
ឯកឧត្តម បានជំរុញអោយរដ្ឋបាលឃុំត្រូវបង្កើនការយកចិត្តទុក្ខដាក់ផ្តល់សេវានិងសុខទុក្ខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនអោយបានល្អ ដូចជាការផ្តល់សេវាប្រកបដោយតម្លាភាព និងឆាប់រហ័ស ជឿជាក់ ក្នុងការដោះស្រាយបញ្ហាផ្សេងៗជូនប្រជា ពលរដ្ឋ ពិសេសពលរដ្ឋដែលងាយរងគ្រោះអោយទាន់ពេលវេលា ។
លើសពីនេះឯកឧត្តម ក៏បានឲ្យអាជ្ញាធរមានសមត្ថកិច្ចកងកម្លាំងទាំងបីត្រូវក្តាប់ព័ត៌មានសន្តិសុខសុវត្ថិភាពតាមមូលដ្ឋានអោយបាន ដើម្បីឆ្លើយតបឬបង្ក្រាបបទល្មើសនិងជួយជនរង គ្រោះបានទាន់ពេលវេលា ។ ជាមួយគ្នានោះដែរ ទាក់ទងនិងបទល្មើសព្រៃឈើ ត្រូវត្រួតពិនិត្យទៅលើឈ្មួញដែលទិញឈើ តើមានច្បាប់ អនុញ្ញាតឬអត់ ហើយសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធដែលនៅឈរជើងតំបន់នោះហាក់បីដូចជាមិនចាប់អារម្មណ៍ ហើយមានសភាពធូរលុងបណ្តែតបណ្តោយឲ្យសកម្មភាពដឹកជញ្ជូនឈើតាមរថយន្តរឺគោយន្តកន្ត្រៃយ៍ចេញពីក្នុងព្រៃយ៉ាងអាណាធិបតេយ្យ ដោយពុំមានការទប់ស្កាត់អ្វីឡើយ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម បានជរុញអោយអាជ្ញាធរមូលដ្ឋាន ត្រូវត្រួតពិនិត្យទៅលើការចាក់វ៉ាក់សាំងរបស់ប្រជាពរដ្ឋតើបានចាក់ប៉ុន្មានលើកហើយ ។
ចុងក្រោយឯកឧត្តម បានអំពាវនាវដល់មន្ត្រី កងកម្លាំង ព្រមទាំងប្រជាពរដ្ឋសូមចូលរួមបរិច្ចាកជាថវិកា សម្ភារៈ ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីយកថវិកា និងសម្ភារៈទាំងអស់នោះយកទៅជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបានទាន់ពេលវេលា ៕ ដោយ៖មន្ទីរព័ត៌មានខេត្តកំពង់ធំ សម្រួលផ្សាយដោយ៖ dara
លោកបណ្ឌិត សឹង សំណាង ចុះជួបគ្រួសារសមាជិក គណបក្សប្រជាជនកម្ពុជា ជិត ៤០០នាក់ បង្ហាញវឌ្ឍនភាពជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ
(កំពង់ឆ្នាំង)៖ លោកបណ្ឌិត សឹង សំណាង ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកំពង់លែង អមដំណើរដោយសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ និងសំណេះសំណាលតំណាងគ្រួសារគណបក្សប្រជាជនកម្ពុជាចំនួន ៣៨០នាក់ ដែលរស់នៅក្នុងភូមិសំរោងសែន និងភូមិប៉ប្រក់ កាលពីវេលារឹកថ្ងៃទី ២៧ មេសា ២០២២។
ក្នុងជំនួបសំណេះសំណាលនោះ លោកបណ្ឌិត សឹង សំណាង បានថ្លែងជំរាបជូនពីសមិទ្ធិផល និងការរីកចម្រើនក្រោមបរិយាកាសសុខសន្តិភាពនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបាននាំប្រទេសកម្ពុជា ទទួលបានជោគជ័យលើគ្រប់វិស័យ។ ជាពិសេសការការគ្រប់គ្រងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ១៩ ប្រឹងប្រែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ រហូតបានរួចផុតពីការឆ្លងរាលដាលពីជំងឺដ៏កាចសាហាវមួយនេះ ហើយឈានដល់ការបើកប្រទេសឡើងវិញ និងធ្វើឱ្យសេដ្ឋកិច្ចជាតិ បានដំណើរការឡើងវិញដូចពេលបច្ចុប្បន្ន។
លោកបណ្ឌិត សឹង សំណាង បានរំលឹកទៅកាន់ដំណាងគ្រួសារគណបក្សប្រជាជនកម្ពុជា ឱ្យទៅចួលរួមការបោះឆ្នោតគាំទ្រក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ឱ្យបានផុលផុស។
លោកបណ្ឌិត សឹង សំណាង និងក្រុមក្រុមការងារ បានចែកជូនវត្ត្ថុអនុស្សាវរីយ៍ចំពោះដំណាងគ្រួសារគណបក្សប្រជាជនកម្ពុជាក្រោមបរិយាកាសរីករាយ និងស្និទស្នាលបំផុត៕
ភ្នំពេញ: ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់កំពង់ផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២។
នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចំណតផែរណបពហុបំណង TS១១ គឺជាការវិនិយោគរវាងកំពង់ផែស្វយ័តភ្នំពេញ (ភាគទុន៥១ភាគរយ) និងក្រុមហ៊ុន PTLS Co., LTD (ភាគទុន៤៩ភាគរយ) ដោយចំណាយទឹកប្រាក់សាងសង់ប្រមាណ ១២លានដុល្លារអាម៉េរិក។ គិតមកដល់ពេលនេះ ការសាងសង់សម្រេចបានប្រមាណ ៨៥ភាគរយ ដោយគ្រោងបញ្ចប់ការសាងសង់នៅចុងខែមិថុនា និងបើកឱ្យដំណើរការប្រើប្រាស់កំឡុងខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ ដែលអាចផ្ទុកទំនិញបានពី ៦ម៉ឺន ទៅ ៩ម៉ឺន TEUs ក្នុង១ឆ្នាំ។
ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការសិក្សាពីការស្ដារផ្លូវទឹកនៅតាមទន្លេបាសាក់ ពីព្រែកអំបិល ទៅខេត្តតាកែវ កំពត កែប មានចម្ងាយ ១៦៨គីឡូម៉ែត្រ ហើយក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការសិក្សាការស្ដារផ្លូវទឹក និងពិនិត្យមើលលទ្ធភាពធ្វើផ្លូវទឹកនេះថាធ្វើបាន ឬមិនបាន ដោយការរៀបចំផែនការស្ដារផ្លូវទឹក និងការសាងសង់ផែរណបបន្ថែម នេះគឺជាទិសដៅមួយដែលមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យចម្ងាយដឹកជញ្ជូនពីគ្រប់ផ្លូវទន្លេទៅកាន់សមុទ្រកម្ពុជាកាន់តែខ្លី កាត់បន្ថយពេលវេលា និងចម្ងាយដឹកជញ្ជូន ចំណេញថវិកាក្នុងការដឹកជញ្ជូន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសម្ពាធនៃការប្រើប្រាស់ផ្លូវ ព្រមទាំងបង្កើនសកម្មភាពដឹកជញ្ជូនតាមផ្លូវទឹកកាន់តែច្រើនផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមទៀតថា ការរៀបចំផែនការស្ដារផ្លូវទឹកទន្លេបាសាក់ ក៏ដូចជាការរៀបចំរបស់កំពង់ផែស្វយ័តភ្នំពេញ គឺជាជំហានមួយដែលជួយបង្កើនការដឹកជញ្ជូននៅតាមផ្លូវទឹកឱ្យបានច្រើន ហើយការសាងសង់ពង្រីកផែរណបមួយចំនួនទៀត នេះគឺជាជំហានដ៏ធំមួយដែលជួយបង្កើន ការដឹកជញ្ជូនតាមផ្លូវទឹកឱ្យបានច្រើន និងពង្រីកវិស័យភ័ស្តុភារកម្មរបស់កម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។ គម្រោងប្រព័ន្ធផ្លូវទឹក និងភ័ស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍពហុវិស័យដូចជា លើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនអន្តរកម្ម ដែលចុះសម្រុងគ្នា និងរួមបញ្ចូលគ្នាជា មួយមជ្ឈមណ្ឌលដឹកជញ្ជូន តំបន់ពាណិជ្ជកម្ម កសិកម្ម ប្រព័ន្ធធារាសាស្រ្ត ឧស្សាហកម្ម ទេសចរណ៍ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។ គម្រោងនេះនឹងជួយជំរុញ និងពន្លឿនការអភិវឌ្ឍ នគរូបនីយកម្មទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធជនបទ ឆ្ពោះទៅរកការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅកម្ពុជា និរន្តរភាពកំណើនម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេស ព្រមទាំងពន្លឿនការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំកំពង់ផែ បុគ្គលិក មន្ត្រី ក្រុមប្រឹក្សាភិបាលដែលមានគំនិតផ្ដួចផ្ដើម បានខិតខំប្រឹងប្រែងស្វែងរកដៃគូផ្នែកឯកជន សហការគ្នាបានយ៉ាងល្អ ហើយការចូលរួមពីវិស័យឯកជនជាមួយវិស័យរដ្ឋក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ គឺជាការបង្កើនសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនផងដែរ ៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន) សម្រួលផ្សាយដោយ៖ dara
បាត់ដំបង: ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅថ្ងៃ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ លោកជំទាវ ញ៉ែម សាខន សម្តេចក្រឡា ហោម ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និង ចែកអំណោយជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកចំនួន ៥២២គ្រួសារ នៅស្រុកឯកភ្នំ។
ឯកឧត្តម ស សុខា បានមានប្រសាន៍ថា ក្នុងនាមសម្តេចក្រឡាហោម និងលោកជំទាវ សូមឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាអនុវត្តគោលការ៥ចំណុច ដែលរួមមាន៖
ទី១. សូមបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ តាមរយៈការអនុវត្តរាល់វិធានការចាំបាច់នានា ដែលក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរបានណែនាំ ដោយចាប់ផ្តើមពីការការពារខ្លួនឯង សមាជិកគ្រួសារ កុំឱ្យឆ្លងជំងឺនេះ និងទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស តាមដំណាក់កាលដែលរាជរដ្ឋាភិបាលផ្តល់ជូន ។ ទី២. បន្តស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ឱ្យបានទាន់ពេលវេលា ក្នុងករណីមានតម្រូវការចាំ បាច់នានា ដើម្បីអាជ្ញាធរដោះស្រាយ ឬក៏ចាត់បញ្ជូន ក៏ដូចជាមានសំណើមកកាន់ថ្នាក់លើបន្ត ។ ទី៣. សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការដាំដុះដំណាំផ្សេងៗ ចិញ្ចឹមសត្វ និងអនុវត្តកម្មវិធីវារីវប្បកម្ម ដើម្បីលើកកម្ពស់ជីវភាព និងសម្រាលដល់ការលំបា កក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ទី៤. សូមអាជ្ញាធរមូលដ្ឋាន បន្តខិតខំប្រឹងប្រែងតាមដានរាល់ស្ថានភាពជីវភាពរបស់ប្រជាពល រដ្ឋ ដោយកំណត់មុខសញ្ញាជនរងគ្រោះ និងជនងាយរងគ្រោះក្នុងបរិការណ៍ នៃវិបត្តិកូវីដ-១៩ ឱ្យបាន ដើម្បីងាយស្រួលក្នុងការត្រៀមលក្ខ ណៈជួយអន្តរាគមន៍បានទាន់ពេលវេលា។ ពោលគឺមិនត្រូវទុកពលរដ្ឋណាម្នាក់ ដែលមានបញ្ហាឱ្យនៅរងាឯកា ដោយយើងមិនបានដឹងនោះទេ ពិសេសមិនត្រូវឱ្យមានការរើសអើងកើតឡើងឡើយ ។ ទី៥. សូមអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដោយអនុលោមទៅតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ។
នាឱកាសនោះផងដែរ លោកជំទាវ ញ៉ែម សាខន ស ខេង និង ឯកឧត្តម ស សុខា ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ចែកជួនដល់ប្រជាពលរដ្ឋជួបការលំបាកចំនួន ៥២២គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខកំប៉ុង១យួរ, ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យួរ, អំបិល២គីឡូក្រាម, ទឹកបរិសុទ្ធ២កេស, ម៉ាស១ប្រអប់, ខោអាវកីឡា១កំប្លេ, និងថវិកាចំនួន ២ម៉ឺនរៀល ៕ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តបាត់ដំបង) សម្រួលផ្សាយដោយ៖ dara
(ភ្នំពេញ)៖ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពបើក «សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទីសដៅការងារ ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា»។
ខណៈកម្មវិធិបិទនឹងធ្វើឡើងក្រោមអធិបតីភាពរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ កម្មវិធីនេះនឹងព្រឹត្តធ្វើឡើងរយៈពេល១ថ្ងៃពេញ មានការអញ្ជើញចូលរួមសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកាយ៉ាងច្រើនកុះករនាសណ្ឋាគារសុខាភ្នំពេញ។
លោក ស សុខា បានឱ្យដឹងថា ក្នុងការពង្រីកសកម្មភាពរបស់ខ្លួន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបង្កើតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា(ក.យ.គ.) នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ជាអង្គភាពសេនាធិការ ដើម្បីបំពេញភារកិច្ច និងធ្វើសកម្មភាពនានាទាក់ទងទៅនឹងការងារយុវជន និងការផ្តល់ផលប្រយោជន៍ដល់យុវជនដែលជានិស្សិតនៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន នៅទូទាំងប្រទេស។
នាឱកាសនោះដែរ លោក បានបន្តថា ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា មានភារកិច្ចសំខាន់ៗក្នុងការចូលរួមចំណែកលើកកម្ពស់សមត្ថភាព អប់រំសីលធម៌ និងបណ្តុះមនសិការជាតិដល់យុវជនឱ្យក្លាយទៅជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិ ព្រមទាំងកៀរគរយុវជនដែលកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សា ឱ្យចូលរួមសហការក្នុងសកម្មភាពនានា របស់ ស.ស.យ.ក.។
លោក ស សុខា បានបញ្ជាក់ថា ដើម្បីបំពេញភារកិច្ចដ៏មានសារៈសំខាន់នេះ ក.យ.គ. បានរៀបចំរចនាសម្ព័ន្ធដែលមានលេខាធិការដ្ឋាន និងផ្នែកចំណុះចំនួន៧ រួមមាន៖ ផ្នែកយុវជនគ្រឹះស្ថានឧត្តមសិក្សា ផ្នែកហិរញ្ញវត្ថុ ផ្នែកបណ្តុះបណ្តាល អាហារូបករណ៍ និងរកការងារធ្វើ ផ្នែកទំនាក់ទំនងសាធារណៈ និងការងារសហគមន៍ ផ្នែកព័ត៌មាន និងផ្សព្វផ្សាយ ផ្នែកផែនការ និងស្រាវជ្រាវ ផ្នែកព័ត៌មានវិទ្យា និងគ្រប់គ្រងទិន្នន័យ៕
ប៉ៃលិន ៖ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារ ២០២២ របស់រដ្ឋបាលខេត្ត ប៉ៃលិន នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ការបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តប៉ៃលិន នាពេលនេះជាការឆ្លុះបញ្ចាំងអោយឃើញពីស្នាដៃ លទ្ធផលការងារគ្រប់គ្រងតាមបណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្តសម្រេចបានក្នុងរយៈពេលមួយឆ្នាំមកនេះ ក្នុងការអនុវត្តកម្មវិធីនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នូវគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ នៃអណត្តិទី៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ អង្គសន្និបាតនេះដែរ នឹងទទួលបាននូវធាតុចូលពីគ្រប់តួអង្គ ពាក់ព័ន្ធ រដ្ឋបាលខេត្តដោយផ្តោតលើវិធានការទប់ស្កាត់បទល្មើសនានា និងអត្ថប្រយោជន៍នៃការចុះបញ្ជីដីធ្លី ព្រមទាំងការផ្ដល់សេវារដ្ឋបាល នៅតាមថ្នាក់ឃុំសង្កាត់។
លោកជំទាវ បន្តថា ដោយឡែកការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តមានកិច្ចសហការ ពីរមន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ធបាលក្រុង-ស្រុក បានខិតខំប្រឹងប្រែងសហការអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទូទាំងខេត្តប៉ៃលិន ប្រកបដោយប្រសិទ្ធភាពខ្ពស់។ដើម្បីឆ្លើយតបនឹងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការនានា ក្នុងនោះមានកម្មវិធីជំនួយសង្គម ដើម្បីជួយដោះស្រាយជីវភាពប្រជាពលរដ្ឋដែលទទួលរងផលប៉ះ ពាល់ដោយជំងឺកូវីដ-១៩ មានដូចជា ការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ការផ្តល់សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ-១៩, ការបើកផ្ដល់សាច់ប្រាក់កម្មវិធី ជំនួយសង្គមក្រោយពេលបិទខ្ទប់សម្រាប់គ្រួសារ ប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព គ្រួសារឆ្លងជំងឺកូវីដ~១៩ និងគ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ២០២១។
លោកជំទាវ អភិបាលខេត្ត ក៏បានស្នើដល់អង្គសន្និបាតទាំងមូល ចូលរួមផ្ដល់យោបល់អោយបានផុលផុស ដើម្បីជាធាតុចូលក្នុងការអនុវត្តទិសដៅរបស់រដ្ឋបាលប៉ៃលិន សម្រាប់ឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា និងសូមអោយសមាជិក សមាជិការក្នុងអង្គសន្និបាតទាំងមូល ប្រកាន់អោយបានខ្ជាប់ខ្ជួននូវវិធាន “៣ការពារ ៣កុំ” ពិសេសការពាក់ម៉ាសអោយបានជាប់ជាប្រចាំ រក្សាគម្លាត ការសម្អាតដៃដោយសាប៊ូ-អាកុលអោយបានញឹកញាប់ ។ ករណីមានបញ្ហាសុខភាព ឬមានរោគសញ្ញាសង្ស័យណាមួយពាក់ព័ន្ធជំងឺកូវីដ-១៩ សូមប្រញាប់ ទាក់ទងជាបន្ទាន់ជាមួយក្រុមគ្រូពេទ្យដែលប្រចាំការនៅទីនេះ ដើម្បីត្រួតពិនិត្យសុខភាព ស្វែងរកជំងឺកូវីដ ១៩ ។
សូមបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តប៉ៃលិន នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ស្អែកនេះ ក្រោមអធិបតីភាព ឯកឧត្ដម នាយ ឧត្ដមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួង ការពារ ជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន។