សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Sunday, March 7, 2021

ក្រសួងអប់រំចាប់ផ្ដើមប្រមូលអ្នកនិពន្ធខ្លាំងៗ ដើម្បីនិពន្ធ និងកែលម្អសៀវភៅសិក្សាសម្រាប់និស្សិតនៅកម្រិតឧត្តមសិក្សា

ចំនួនអ្នកទស្សនា: Views



 (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនឱ្យដាក់ពាក្យចូលរួមបង្ហាញស្នាដៃនិពន្ធ និងកែលម្អសៀវភៅសិក្សាឱ្យបានកាន់តែច្រើន ដើម្បីជាគុណប្រយោជន៍ដល់តម្រូវការ របស់និស្សិតកម្ពុជាក្នុងការសិក្សា និងស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ ដែល Fresh News ទទួលបាននាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានធ្វើអាទិភាពវូបនីយកម្ម ទៅលើថវិកាមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ដែលទទួលបានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា សម្រាប់គាំទ្រដល់ការរៀបរៀង និពន្ធ និងកែលម្អសៀវភៅសិក្សា (Text book) ដែលនឹងត្រូវប្រើប្រាស់នៅកម្រិតឧត្តមសិក្សា។

កិច្ចការនេះធ្វើឡើងក្នុងគោលដៅបង្កើនបរិមាណ លើកកម្ពស់គុណភាព និងពង្រីកសមធម៌នៃធនធាន សិក្សាជាខេមរភាសាជូនដល់សិស្ស-និស្សិត ដែលកំពុងសិក្សា និងស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា។

ក្រសួងបានបញ្ជាក់ទៀតថា គិតមកត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ មានគ្រឹះស្ថានឧត្តមសិក្សាចំនួន ១៧ បានដាក់ពាក្យស្នើសុំថវិកា សម្រាប់គាំទ្រដល់ការរៀបរៀង និពន្ធ និងកែលម្អសៀវភៅសិក្សា ស្មើនឹង៨៥៦ចំណងជើង។

ការចូលរួមនៃគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ក្នុងគម្រោងការរៀបរៀង និពន្ធ និងកែលម្អសៀវភៅសិក្សា ជាការរួមចំណែកលើកកម្ពស់វប្បធម៌នៃការស្រាវជ្រាវ បំផុសគំនិតច្នៃប្រឌិត និងជំរុញការធ្វើនវានុវត្តន៍ ដើម្បីជាប្រយោជន៍ដល់វិស័យអប់រំ យុវជន និងកីឡា ដែលជាការឆ្លើយតបទៅនឹងទីផ្សារពលកម្ម និងសាកលភាវូបនីយកម្ម និងជាពិសេសជាការគាំទ្រ ដល់ការលើកកម្ពស់គុណភាពនៃការរៀន ការបង្រៀន និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សាមុខវិជ្ជាមួយមុខ សៀវភៅសិក្សាមួយក្បាល។

ក្រសួងអប់រំបានលើកទឹកចិត្ត ជូនដល់គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនឱ្យចូលរួមដាក់ពាក្យស្នើសុំថវិកា ពីមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ដើម្បីរៀបរៀងនិពន្ធ និងកែលម្អសៀវភៅសិក្សា ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍ ដល់តម្រូវការរបស់និស្សិតកម្ពុជា ក្នុងការសិក្សា និងស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា៕

0 comments:

Post a Comment