សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Tuesday, March 9, 2021

តំណាងរាស្ត្រមណ្ឌលកំពង់ធំ ស្នើអាជ្ញាធរជួយលើកកម្ពស់ស្ត្រី ចូលរួមក្នុងឆាកនយោបាយឲ្យបានច្រើន

ចំនួនអ្នកទស្សនា: Views

 


(កំពង់ធំ)៖ នៅរសៀលថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២១ ស្រ្តីក្នុងប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ចំនួន៣០ នាក់ជាមន្ត្រីរាជការបានមកជួបជុំគ្នាដើម្បីប្រារព្ធទិវាអន្តរជាតិនារី៨មីនា ក្រោមអធិបតីភាពលោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក។

ក្នុងឱកាសនោះ តំណាងរាស្ត្រមណ្ឌលកំពង់ធំ បានស្នើអាជ្ញាធរជួយលើកកម្ពស់ស្ត្រី ចូលរួមក្នុងឆាកនយោបាយឲ្យបានច្រើន។ លោកបានលើកឡើងថា ទិវាអន្តរជាតិនារី ៨មីនាក្រោមប្រធានបទ ស្ត្រីនិងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩ ហើយជាការពិត ស្ត្រីកម្ពុជាក៏ជាមាតាក្នុងពិភពលោកដែរ។

លោក ជា អឿង បានលើកឡើងថា ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ស្ត្រីមានសិទ្ធិគ្រប់គ្រាន់ មានតួរនាទីធំៗនៅតាមអង្គភាពសំខាន់ៗគ្រប់អង្គភាពរបស់រាជរដ្ឋាភិបាល។ លោកបានស្នើឲ្យអាជ្ញាធរស្រុកត្រូវជួយកៀរប្រជាពលរដ្ឋកម្ពុជា ឲ្យធ្វើការរួមគ្នា ដើម្បីឈានទៅសម្រេចបាននូវសកម្មភាពពិតប្រាកដ រវាងបុរស និងស្ត្រី។

លោកតំណាងរាស្ត្រផ្តាំថា អាជ្ញាធរត្រូវជួយធ្វើការដោះស្រាយបញ្ហារបស់ស្ត្រីអំពីភាពក្រីក្រ អំពីការអប់រំសុខភាព អំពើហិង្សា នារីក្នុងរចនាសម្ព័ន្ធនយោបាយ និងសេដ្ឋកិច្ច តួនាទីនារី ក្នុងការធ្វើសេចក្តីសម្រេចចិត្ត យន្តការលើកកម្ពស់ការរីកចម្រើនរបស់នារី សិទ្ធិរបស់នារី នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងបានអញ្ជើញតំណាងនារីចូលរួមរាល់កម្មវិធីនានាក្នុងន័យឲ្យស្រ្តីមានតួនាទីស្មើគ្នា និងអនុញ្ញាតិឲ្យនារីដោះស្រាយកិច្ចការផ្សេងៗតាមមូលដ្ឋាន បានប្រាស្រ័យជាមួយប្រជាពលរដ្ឋគ្រប់រូបភាព៕

0 comments:

Post a Comment