សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Tuesday, March 9, 2021

ក្រសួងអប់រំ ជូនដំណឹងពីការរឹតបន្ដឹងវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូទីដ-១៩ នៅតាមអង្គភាពថ្នាក់ជាតិ

ចំនួនអ្នកទស្សនា: Views

 



(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្ដីពីការរឹតបន្ដឹងវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូទីដ-១៩ នៅតាមអង្គភាពថ្នាក់ជាតិ។

សេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះបានលើកឡើងថា ដោយសារស្ថានភាព នៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មិនទាន់ធូរស្រាល និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួង សូមធ្វើការណែនាំដល់អង្គភាពថ្នាក់ជាតិ ទាំងអស់ អនុវត្តនូវវិធានការដូចខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី៖

* បន្តរឹតបន្តឹងការប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឱ្យបានម៉ឺងម៉ាត់
* អនុញ្ញាតឱ្យមន្ត្រីអប់រំធ្វើការនៅតាមផ្ទះរៀងៗ ខ្លួនតាមប្រព័ន្ធអនឡាញ និងត្រូវរៀបចំមន្ត្រីប្រចាំការក្នុងចំនួនតិច (១០ភាគរយ)
* ផ្អាករាល់សកម្មភាពជួបជុំ និងត្រូវរៀបចំតាមរយៈប្រព័ន្ធអនឡាញក្នុងករណីចាំបាច់
* បន្តដាក់ឆ្លងឯកសារ និងបែងចែកឯកសារតាមប្រព័ន្ធឌីជីថល
* មន្ត្រីអប់រំទាំងអស់ត្រូវពាក់ម៉ាស ការពារឱ្យបានជាប់លាប់គ្រប់ពេលចេញ-ចូល និងពេលបំពេញការងារ
* មន្ត្រីអប់រំត្រូវចៀសវាងទៅកន្លែង ដែលមានហានិភ័យឆ្លងកូវីដ-១៩
* គ្រប់ច្រកចេញ-ចូល ត្រូវកំណត់ឱ្យមានការវាស់កម្ដៅ និងពាក់ម៉ាសជាប្រចាំ ក្នុងករណីមិនអនុវត្តតាម មិនត្រូវអនុញ្ញាតឱ្យចូលក្នុងបរិវេណជាដាច់ខាត
* ករណីមានការសង្ស័យ ឬសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬទូរស័ព្ទទៅលេខ ១១៥ ជាបន្ទាន់៕


0 comments:

Post a Comment