សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Tuesday, March 9, 2021

បាតុករ​មី​យ៉ាន់​ម៉ា មិន​ស្តាប់​បំរាម​គោចរ​ចេញ​មក​រួម​កម្លាំង​ទាំងយប់ ,​អង្គការ​សារព័ត៌មាន​ត្រូវ​បញ្ជា​អោយ​បិទ​

ចំនួនអ្នកទស្សនា: Views

 


យ៉ាងហ្គោន​៖​ពួក​បាតុករ​នៅក្នុង​ទីក្រុង​ធំ​បំផុត​នៅ​មី​យ៉ាន់​ម៉ា កាលពី​យប់​ថ្ងៃ​ចន្ទ​បាន​ចេញមក​ប្រឆាំង​តវ៉ា​ស្រុះគ្នា​ទ្រង់ទ្រាយ​ធំ​ជា​លើកដំបូង​ដោយ​ផ្គើន​នឹង​បំរាម​គោចរ​ម៉ោង​៨​យប់​​ដើម្បី​បង្ហាញ​ការគាំទ្រ​ពួក​និស្សិត​ប្រមាណ​២០០​នាក់​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឡោម​ព័ទ្ធ​របស់​កង​សន្តិសុខ​នៅ​តំបន់​តូច​មួយ​ក្នុង​ក្រុង​។​

​រដ្ឋាភិបាលយោធា​កាលពី​ថ្ងៃ​ចន្ទ​ក៏បាន​ហាមឃាត់​ការយក​ព័ត៌មាន​អំពី​ការប្រឆាំង​តវ៉ា​ដែល​បាន​កើតមាន​ស្ទើរ​រាល់ថ្ងៃ​ចាប់តាំងពី​រដ្ឋប្រហារ​ថ្ងៃ​១​កុម្ភៈ​មក​។​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា បានប្រកាសថា ​អាជ្ញា​បណ្ណ​សំរាប់​អង្គភាព​សារព័ត៌មាន​ចំនួន​៥ រួមមាន​Mizzima, DVB, Khit Thit Media, Myanmar Now និង 7Day News ត្រូវ​បាន​លុបចោល​។​

​អង្គភាព​សារព័ត៌មាន​ទាំង​៥ បាន​ផ្តល់​ព័ត៌មាន​ល្អិតល្អន់​អំពី​ការប្រឆាំង​តវ៉ា និង​ច្រើន​តែ​ផ្សាយ​បន្ត​ផ្ទាល់ តែ​យោធា​បាន​ប្រកាស​តាម​ទូរទស្សន៍​ថា «​ក្រុមហ៊ុន​សារព័ត៌មាន​ទាំងនេះ លែង​ត្រូវ​អនុញ្ញាត​អោយ​​ផ្សាយ សរសេរ​ឬ​ផ្តល់​ព័ត៌មាន​ដោយ​ប្រើ​វេទិកា​ផ្សព្វផ្សាយ​ក្នុង​ទំរង់​ណាមួយ ឬ​ប្រើ​បច្ចេកវិទ្យា​ព័ត៌មាន​ណាមួយ​ទៀត​ហើយ​»​។​

​ការិយាល័​របស់​សារព័​ត៌មាន Myanmar Now ត្រូវ​អាជ្ញាធរ​ឆ្មក់​ចូល​ឆែកឆេរ​កាលពី​ថ្ងៃ​ចន្ទ មុន​រដ្ឋាភិបាល​ប្រកាស​ចាត់វិធានការ​បិទ​៕

​បាតុករ​នៅ​ទីក្រុង​យ៉ាងហ្គោន​បាននាំគ្នា​ចេញមក​ទាំង​យប់​ដោយ​ផ្គើន​នឹង​បំរាម​គោរ​ចរ​ម៉ោង​៨​យប់ ដោយ​បង្ហាញ​ការគាំទ្រ​ពួក​និស្សិត​ប្រមាណ​២០០​នាក់​ដែល​ជាប់​ក្រោម​ការឡោមព័ទ្ធ​របស់​ក​ង​សន្តិសុខ​​នៅ​សង្កាត់​មួយ​។​រូបភាព​ចេញពី​វីដេអូ បង្ហាញ​ប្រជាជន​ឈរ​នៅ​ក្រៅ​ផ្ទះ​របស់​គេ​និង​ជួបជុំ​នៅតាម​ផ្លូវ​ក្នុង​ក្រុង​យ៉ាងហ្គោន កាលពី​យប់​ថ្ងៃ​ចន្ទ​

0 comments:

Post a Comment