សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Sunday, March 7, 2021

កូរ៉េខាងត្បូង-អាមេរិក នឹងធ្វើសមយុទ្ធរួមប្រចាំឆ្នាំ ប៉ុន្តែមានទ្រង់ទ្រាយតូចជាងធម្មតា ដោយសារកូវីដ-១៩

ចំនួនអ្នកទស្សនា: Views

 


(សេអ៊ូល)៖ រដ្ឋាភិបាលទីក្រុងសេអ៊ូលនាថ្ងៃអាទិត្យនេះ បានឲ្យដឹងថា កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកសម្រេចថា នឹងធ្វើសមយុទ្ធប្រចាំឆ្នាំរួមគ្នា នៅក្នុងសប្តាហ៍នេះ ប៉ុន្តែសមយុទ្ធយោធានេះនឹងមានទ្រង់ទ្រាយតូចជាងធម្មតា ដោយសារតែបញ្ហាជំងឺរាតត្បាត COVID-19។ នេះបើ តាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០៧ ខែមីនា ឆ្នាំ២០២១។

អគ្គសេនាធិការចម្រុះនៃយោធាកូរ៉េខាងត្បូង បានចេញសេចក្តីប្រកាសថា សម្ព័ន្ធមិត្តទាំងពីរនឹងចាប់ផ្តើមការធ្វើសមយុទ្ធខាងលើ នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ ហើយវានឹងមានរយៈពេលសរុប០៩ថ្ងៃ។ យ៉ាងណាមិញ សមយុទ្ធយោធាប្រចាំឆ្នាំនេះ នឹងមិនមានការចល័តនៅខាងក្រៅឡើយ ហើយចំនួនកងទ័ពចូលរួមព្រមទាំងសម្ភារៈ ក៏នឹងត្រូវកាត់បន្ថយឲ្យនៅតិចតួចជាងធម្មតាផងដែរ នៅចំពោះមុខការបន្តរាតត្បាតនៃ COVID-19។

គួរបញ្ជាក់ថា ការធ្វើសមយុទ្ធយោធារូមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក តែងតែស្ថិតក្រោមក្រសែភ្នែកឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ពីសំណាក់កូរ៉េខាងជើង ដែលចាត់ទុកពួកវាថា ជាសកម្មភាពហាត់សមដើម្បីឈ្លានពានប្រទេសខ្លួន ឬត្រៀមសម្រាប់ការផ្ទុះសង្រ្គាម៕

0 comments:

Post a Comment