សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Friday, March 12, 2021

មនុស្ស៨នាក់កើតជំងឺកូវីដ-១៩ នៅខេត្តកោះកុង ដែលប្រកាសដោយក្រសួងសុខាភិបាល ជាបុគ្គលបម្រើការងារខារ៉ាអូខេក្នុងក្រុមហ៊ុនញូញៀន ស្រុកគិរីសាគរ

ចំនួនអ្នកទស្សនា: Views




 (កោះកុង)៖ មនុស្ស៨នាក់ជាជនជាតិខ្មែរ ដែលមានផ្ទុកជំងឺកូវីដ-១៩ នៅខេត្តកោះកុង ហើយក្រសួងសុខាភិបាលប្រកាសជាផ្លូវការ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ ជាបុគ្គលិកបម្រើការងារក្នុងខារ៉ាអូខេ ក្រុមហ៊ុនញូញៀន ស្ថិតក្នុងស្រុកគិរីសាគរ។ នេះបើតាមការឲ្យដឹងពី លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលកោះកុង ថ្លែងប្រាប់ភ្នាក់ងារ ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានបញ្ជាក់ទៀតថា មនុស្សទាំង៨នាក់ដែលរកឃើញថា វិជ្ជមានជំងឺកូវីដ-១៩នេះ គឺជាចង្កោមក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយសម្រាប់ខេត្តកោះកុង មនុស្សចំនួន២,០៤១នាក់ហើយ ដែលត្រូវបានយកទៅពិនិត្យសំណាក និងតម្រូវឲ្យធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល។

បើតាមលោកប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង មនុស្សទាំង៨នាក់ដែលវិជ្ជមានកូវីដ-១៩នេះ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត ក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ។ សម្រាប់ខេត្តកោះកុង រហូតមកដល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១០នាក់ហើយ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១,២២៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦១៩នាក់, អ្នកជំងឺ៦០៤នាក់ កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ម្នាក់៕


0 comments:

Post a Comment