សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Tuesday, April 20, 2021

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនអញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដូសទី២

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន នៅព្រឹកថ្ងៃទី២០ខែមេសា ឆ្នាំ ២០២១នេះ បានអញ្ជើញចាក់វ៉ាក់សាំងកូវីសែល(Covishield)ប្រឆាំងជំងឺកូវីដ១៩ សម្រាប់​ដូសទី២ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (AstraZeneca) នៅភូមិគ្រឹះសម្ដេចនៅទីក្រុងតាខ្មៅខេត្តកណ្ដាល។

សម្តេចតេជោបានមានប្រសាសន៍នៅក្នុងផេលហ្វេសបុកផ្លូវការនាព្រឹកថ្ងៃទី២០ ខែ មេសានេះថា " ដើម្បីអាចចេញទៅប្រជុំកំពូលអាស៊ាន​នៅ​​ឥណ្ឌូនេស៊ី ថ្ងៃទី ២៤ មេសា ២០២១ខាងមុខ ខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២ នៅព្រឹកថ្ងៃទី ២០ មេសា ២០២១ នេះ។

លើកនេះមិនចាក់នៅមន្ទីរពេទ្យទេ គឺចាក់នៅគេហដ្ឋានជាមួយភរិយានិងកូនស្រីពៅខុសគ្នាតែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ។ ខ្ញុំនិងភរិយាទទួល Astra Zeneca រីឯកូនស្រីពៅទទួលដូសទី២នៃវ៉ាក់សាំងSinovac។

ខ្ញុំនៅបន្តចាក់ដៃឆ្វេងដដែលដើម្បីទុកដៃ ស្តាំបន្តកិច្ចការតទៅទៀត។រឿងដែលបារម្ភ តើខ្ញុំងងុយដេកដូចកាលចាក់ដូសទីមួយ​ឬទេ?បើងងុយដេកឯកសារច្បាស់ជានៅលើតុនិងមិនបានហាត់ប្រាណផងដែរ" ។

សូមជម្រាបថា ដោយសារហេតុផលនេះ ទើបសម្តេចតេជោត្រូវចាំបាច់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី២ ឱ្យបានមុន នឹងចេញទៅចូលរួមកិច្ចប្រជុំអាស៊ានដ៏មានសារសំខាន់នេះ។

សូមរំលឹកថា សម្តេចតេជោធ្លាប់បានមានប្រសាសន៍នៅក្នុងសារតាមហ្វេសបុកផ្លូវការកាលពីព្រឹកថ្ងៃទី ១៦ ខែមេសាកន្លងទៅថា " ដោយភារកិច្ចខានមិនបានក្នុងការចូលរួមប្រជុំអាស៊ាននាថ្ងៃទី២៤ មេសា ២០២១ ខាងមុខនៅរដ្ឋធានីហ្សា ការតាប្រទេសឥណ្ឌូណេស៊ី។កិច្ចការដែលខ្ញុំត្រូវធ្វើដើម្បីការពារការឆ្លងកូវីដ-១៩ ស្រប តាមវិធានការសុខាភិបាល ដំបូងខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២ នៅថ្ងៃទី២០ មេសា ២០២១ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី ២៩មេសា ២០២១ ។សម្តេចតេជោបញ្ជាក់ថា ថ្ងៃទី២៣ មេសា ២០២១ ត្រូវយកសំ ណាក​​ពិនិត្យដើម្បី​ទទួលលិខិតបញ្ជាក់សម្រាប់ឱ្យអាជ្ញាធរសុខាភិបាលឥណ្ឌូណេ ស៊ី។ ព្រឹកថ្ងៃទី ២៤ មេសា២០២១ ចេញដំណើរទៅហ្សាការ​តា។ ពេលទៅដល់ត្រូវយកសំណាកពិនិត្យម្តងទៀត ។ពេល រសៀលការប្រជុំចាប់ផ្តើម ពេលចប់មិនថាថ្ងៃឬយប់​ខ្ញុំត្រូវត្រឡប់មកវិញ។ពេលមកដល់ព្រលាន យន្តហោះអន្តរជាតិភ្នំពេញ ខ្ញុំត្រូវយកសំណាកពិនិត្យម្តងទៀត។ មកដល់ផ្ទះខ្ញុំត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃជាមួយនឹងការ ពិនិត្យសំណាក២ទៅ៣ដងទៀត។

សូមបញ្ជាក់ថា វ៉ាក់សាំងកូវីសែល (Covishield) របស់ក្រុមហ៊ុន Astra Zeneca ដែលសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង​មន្ត្រីជាន់ខ្ពស់កម្ពុជាចាក់នេះ គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះ ត្រូវបានដឹកមកដល់​កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន ៣២៤, ០០០ដូស កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១៕

0 comments:

Post a Comment