សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Wednesday, April 21, 2021

មន្ត្រីជាន់ខ្ពស់កងយោធពលខេមរភូមិន្ទក្រើនរំលឹកដល់កងកម្លាំងចម្រុះប្រចាំការនៅព្រំប្រទល់ខេត្តព្រះវិហារ បង្កើនការរឹតបន្តឹងការធ្វើដំណើររបស់ប្រជាពលរដ្ឋ

ចំនួនអ្នកទស្សនា: Views

 


ព្រះវិហារ ៖ មន្ត្រីជាន់ខ្ពស់កងយោធពលខេមរភូមិន្ទបានក្រើនរំលឹកដល់កងកម្លាំងចម្រុះ បង្កើនការរឹតបន្តឹងលើការធ្វើដំណើរ ឆ្លងខេត្តដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងចូលរួម បង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩។

ឯកឧត្តមឧត្តមសេនីយ៍ឯកស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣បានណែនាំ ដល់កងកម្លាំងសមត្ថកិច្ចចម្រុះទាំងអស់ ត្រូវសហការ ជាមួយស្ថាប័នពាក់ព័ន្ធ នៅតាមគោលដៅត្រួតពិនិត្យនីមួយៗដោយ ត្រូវធ្វើការផ្លាស់ប្តូរវេនគ្នាយាម ២៤ម៉ោង លើ ២៤ម៉ោង ទាំងយប់ទាំងថ្ងៃ ហើយទប់ស្កាត់ឱ្យបានចំពោះ ការលួចឆ្លងពីខេត្តមួយ ទៅខេត្តមួយ ព្រោះការផ្លាស់ទីរបស់ប្រជាជននេះ វាជាមូលហេតុបង្កឱ្យមានការចម្លងជំងឺកូវីដ-១៩។

ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងដំណើរចុះសួរសុខទុក្ខ និងត្រួតពិនិត្យគោលដៅទប់ស្កាត់ប្រជាពលរដ្ឋ នៅជាប់ព្រំប្រទល់ ខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

ជាមួយគ្នានោះឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបើពុំមានការចាំបាច់នោះទេ ពុំគួរចាកចេញពីផ្ទះនោះឡើយ និងត្រូវអនុវត្តន៍តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ត្រូវអនុវត្តឱ្យខាងតែបាន នូវវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល នៅក្នុងក្របខណ្ឌ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវ និងកំពុងឆ្លងចូលក្នុង សហគមន៍ដ៏គួរឱ្យព្រួយបារម្ភបំផុតនាពេលនេះ។

សូមបញ្ជាក់ថា ក្នុងដំណើរចុះសួរសុខទុក្ខ និងត្រួតពិនិត្យគោលដៅទប់ស្កាត់ប្រជាពលរដ្ឋ នៅជាប់ព្រំប្រទល់ ខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យរបស់ឯកឧត្តមឧត្តមសេនីយ៍ឯកស្រី ឌឹក មានការអមដំណើដោយលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការស្តីទី កងពលតូចអន្តរាគមន៍លេខ៨ និងក្រុមការងារពាក់ព័ន្ធជាច្រើននាក់។

ក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯកស្រី ឌឹក បានផ្តល់ថវិកានិងគ្រឿងឧបភោគ បរិភោគ ជូនដល់កងកម្លាំងចម្រុះផងដែរ ក្នុងនោះកម្លាំងប៉ុស្តិ៍ព្រំប្រទល់អូរទឹកខៀវ ទទួលបានថវិកា ១លានរៀល ,មី ៨កេស ,ត្រីខកំប៉ុង ២កេស ,អង្ករ ៥បេ និងទឹកក្រូច ៥កេស។ ចំណែក កម្លាំងស្នាក់ការសន្តិសុខ អាវុធហត្ថលេខ ២០៦ ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទទួលបានថវិកា២០០ដុល្លា,មី ៨កេស ,ត្រីខកំប៉ុង ២កេស ,អង្ករ ៥បេ និងទឹកក្រូច ៥កេស ផងដែរ៕វិទ្យុជាតិកម្ពុជា ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ:សម្រួលការផ្សាយដោយ៖anhotnews

0 comments:

Post a Comment