សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Monday, April 26, 2021

សេចក្តីណែនាំរាជរដ្ឋាភិបាល៖ អ្នកធ្វើដំណើរចេញពីតំបន់ផ្ទុះរាលដាលជំងឺកូវដ១៩ នឹងត្រូវធ្វើតេស្ដរហ័សនៅពេលធ្វើដំណើរឆ្លងកាត់បណ្ដាខេត្តផ្សេងៗ

ចំនួនអ្នកទស្សនា: Views

 (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈសេចក្ដីណែនាំថ្មីមួយនៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានផ្ដល់សិទ្ធិឲ្យធ្វើតេស្ដរកជំងឺកូវីដ១៩ ចំពោះអ្នកដែលចេញពីតំបន់ផ្ទុះការរីករាលដាលជំងឺកូវីដ១៩ ពេលចង់ចូលទៅតាមបណ្ដាខេត្តផ្សេងៗ ហើយអភិបាលខេត្តសាមី ជាអ្នកទទួលបន្ទុកធ្វើតេស្ដអ្នកធ្វើដំណើរទាំងអស់នោះ នៅព្រំប្រទល់ខេត្តខ្លួនតែម្ដង។


* សម្រាប់ប្រជាពលរដ្ឋធម្មតាដែលចេញពីតំបន់ផ្ទុះជំងឺកូវីដ១៩ ឆ្លងកាន់ទៅតាមបណ្តាខេត្ត នឹងតម្រូវឲ្យធ្វើតេស្តរហ័សរកមេរោគកូវីដ។ ប្រសិនបើលទ្ធផល «អវិជ្ជមាន» នឹងអនុញ្ញាតឲ្យទៅ (បានតែចំពោះអ្នកស្នាក់នៅក្រោម៧ថ្ងៃ) ប៉ុន្តែប្រសិនបុគ្គលនោះស្នាក់នៅលើសពី៧ថ្ងៃ នឹងតម្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃសិនទើបអនុញ្ញាតឲ្យទៅ។


*** ទីតាំងដែលកំពុងស្ថិតនៅក្នុងតំបន់ផ្ទុះរាលដាលខ្លាំងនៃជំងឺកូវីដ១៩ មានដូចជា រាជធានីភ្នំពេញ ក្រុងតាខ្មៅ ក្រុងព្រះសីហនុ និងតំបន់មួយចំនួនទៀត។


ចំណុចទី៣ នៃសេចក្ដីណែនាំលេខ០២ សជណ ដែលបណ្ដាញព័ត៌មាន  ទទួលបានផ្លូវការបានពន្យល់យ៉ាងដូច្នេះថា៖


«សម្រាប់អ្នកធ្វើដំណើរចេញពីតំបន់ ដែលមានផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវដ-១៩, គណៈអភិបាលខេត្ត ត្រូវចាត់វិធានការដោយម៉ឺងម៉ាត់ និងចាំបាច់ ជាពិសេស ការយកសំណាករបស់អ្នកធ្វើដំណើរដើម្បីវិភាគរហ័សរកមេរោគកូវីដ-១៩, ការពង្រឹងវិធានការសុខាភិបាលនានា ដូចជា ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព, ការអនុវត្តវិធានការធ្វើចត្តាឡីស័ក ចំពោះអ្នកធ្វើដំណើរដែលវិលត្រឡប់មករស់នៅ ឬស្នាក់នៅរយៈពេលវែង នៅក្នុងភូមិសាស្ត្រ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។


ដោយឡែក ចំពោះអ្នកធ្វើដំណើរដែលមានលិខិតបញ្ជាបេសកកម្ម របស់ស្ថាប័នសាធារណៈ ឬអ្នកធ្វើដំណើរឆ្លងកាត់ ឬអ្នកធ្វើដំណើរស្នាក់នៅរយៈពេលខ្លី (តិចជាង១សប្តាហ៍) គណៈអភិបាលខេត្ត ដោយសហការជាមួយមន្ត្រីសុខាភិបាល ត្រូវរៀបចំការយកសំណាកទៅវិភាគរហ័សរកមេរោគកូវីដ-១៩។ ក្នុងករណីដែលរកឃើញថា វិជ្ជមានមេរោគកូវីដ-១៩ គណៈអភិបាលខេត្តដោយសហការជាមួយ មន្ត្រីសុខាភិបាល ត្រូវអនុវត្តនីតិវិធីបន្តផ្នែកសុខាភិបាល។


ផ្ទុយទៅវិញ ក្នុងករណីដែលពុំរកឃើញវិជ្ជមានមេរោគកូវីដ-១៩ អ្នកធ្វើដំណើរនោះត្រូវបានអនុញ្ញាតឲ្យចូលទៅស្នាក់នៅ និងបំពេញការងារ

ដោយត្រូវជូនដំណឹងអំពីទីកន្លែងស្នាក់នៅដល់អាជ្ញាធរដែនដីមានសមត្ថកិច្ច និងត្រូវអនុវត្តវិធានការសុខាភិបាលនានា ដូចជា ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព នៅក្នុងអំឡុងពេលដែលខ្លួនស្នាក់នៅ។


លទ្ធផលនៃការវិភាគរហ័សរកមេរោគកូវីដ-១៩ ដែលអនុវត្តនៅក្នុងភូមិសាស្ត្រ នៃខេត្តមួយ មានសុពលភាពសម្រាប់ភូមិសាស្ត្រនៃខេត្តដទៃ នៅក្នុងថ្ងៃតែមួយ»។


សូមជំរាបថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានចេញសេចក្ដីណែនាំថ្មីមួយ ដើម្បីពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងការអនុវត្តវិធានការនៅក្នុងភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់ នៅតាមបណ្ដារាជធានី-ខេត្ត។


សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ដើម្បីសម្រួលឡើងវិញដល់ដំណើរការសេដ្ឋកិច្ច និងសង្គមកិច្ច រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាត ឲ្យមានការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយឡើងវិញ ក៏ដូចជាការបើកឲ្យដំណើរការឡើងវិញនូវរមណីដ្ឋានទេសចរណ៍ នៅតាមបណ្ដាខេត្ត លើកលែងតែតំបន់បិទខ្ទប់នៃភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល និងតំបន់បិទខ្ទប់ផ្សេងទៀត ដែលស្ថិតនៅជាធរមាន។





0 comments:

Post a Comment