សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Thursday, April 29, 2021

ឯកឧត្តម គួច ចំរើន អំពាវនាវដល់ប្រជាពលរដ្ឋ ទៅយកសំណាកពិនិត្យឲ្យលឿនបំផុត បើសង្ស័យប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩

ចំនួនអ្នកទស្សនា: Views

 (ព្រះសីហនុ)៖ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ  ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានក្រើនរម្លឹក និងអំពាវនាវ ដល់សាធារណជនក្នុងខេត្តព្រះសីហនុ ប្រសិនបើមានការសង្ស័យ ឬមានការប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកមានផ្ទុកវីរុសកូវីដ-១៩ ត្រូវទៅយកសំណាកឱ្យបានលឿនជាទីបំផុត នៅតាមទីតាំងដែលរដ្ឋបាលខេត្ត បានជូនដំណឹងកន្លងមក។

ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា ការយកសំណាកនេះ គឺដើម្បីវិភាគរកមេរោគកូវីដ-១៩ ឲ្យបានទាន់ពេលវេលា ហើយវាជាវិធានការណ៍មួយដ៏ល្អសម្រាប់ខ្លួនយើង ក្រុមគ្រួសារ និងសង្គមជាតិរបស់យើង។

ឯកឧត្តម បានបញ្ជាក់ថា ការធ្វេសប្រហែស ការបណ្តែតបណ្តោយ ឬការភ័យខ្លាចវាជាដើមចមមួយ ដែលធ្វើឱ្យខ្លួនយើង ក្រុមគ្រួសារយើង ជួបហានិភ័យធ្ងន់ធ្ងរ រហូតបាត់បង់អាយុជីវិតថែមទៀតផង យ៉ាងណាម៉ិញនៅខេត្តព្រះសីហនុរបស់យើងមានមនុស្សប្រុស-ស្រីចំនួន ៥នាក់ហើយ ដែលបានបាត់បង់អាយុជីវិតដោយសារតែជំងឺកូវីដ-១៩ កើតឡើងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ:។ ហើយមូលហេតុ ដែលបង្កឱ្យមានមនុស្សស្លាប់នេះ គឺបណ្តាលមកពីកត្តាធំៗពីរ ទី១.ការធ្វេសប្រហែសមិនព្រមទៅយកសំណាកវិភាគរកមេរោគកូវូដ-១៩ និងទី២.ការតក់ស្លុត នៅពេលដឹងថាខ្លួនមានវីរុសកូវីដ-១៩។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមទៀតថា នៅពេលយើងមានការសង្ស័យនូវអាការ:ណាមួយ ឬបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកមានវិជ្ជមានកូវីដ-១៩ ត្រូវទៅយកសំណាកវិភាគរកមេរោគកូវីដ និងប្រឹក្សាយោបល់ជាមួយក្រុមគ្រូពេទ្យភ្លាម អ្នកជំងឺទាំងអស់នឹងព្យាបាលជាសះស្បើយ១០០ភាគរយ។ ប្រសិនបើយើងទុកដល់ពេលវីរុសកូវីដ-១៩ វាយលុកធ្ងន់ធ្ងរ ទើបយើងចូលពេទ្យ វាពិបាកក្នុងការព្យាបាល ហើយមានហានិភ័យដល់អាយុជីវិតខ្ពស់បំផុត ៕ ដោយ៖ កន ចំណាន, ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

0 comments:

Post a Comment