សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Thursday, May 13, 2021

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បើកកិច្ចប្រជុំជាមួយអាជ្ញាធរខេត្តកណ្តាល ពិនិត្យរបាយការណ៍ប្រចាំខែនៃជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា: Views

 



កណ្ដាល: ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១  នៅថ្ងៃ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមអធិបតីភាពឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមប្រព័ន្ធ Video Conference (Zoom Meeting)។

កិច្ចប្រជុំនេះ បានធ្វើឡើងក្នុងពេលដែលខេត្តកណ្តាល កំពុងមានការផ្ទះជំងឺកូវីដ-១៩យ៉ាងច្រើន ដែល ពេល នេះ ក្នុងខេត្តកណ្ដាល មានអ្នកកំពុងសម្រាកព្យបាលជំងឺកូវីដ-១៩នៅជាច្រើននាក់ តាមមណ្ឌលសុខភាពនានារួមមាន៖ នៅស្រុកកៀនស្វាយចំនួន៤២នាក់ ជាសះស្បើយ ០៦នាក់ ស្រុកអង្គស្នួល ចំនួន៩២៦នាក់ ជាសះស្បើយ៨១នាក់ ស្រុកមុខកំពូល ចំនួន៣៧នាក់ ស្រុកខ្សាច់កណ្ដាល ចំនួន២១នាក់ លាប់០៣នាក់ ស្រុកពញាឮ ចំនួន៣៧នាក់ និងនៅមណ្ឌលឈូងលៀប ក្នុងស្រុកស្អាង ចំនួន១១៥នាក់។

កិច្ចប្រជុំនេះក្នុងគោលបំណងពិនិត្យ ពិភាក្សាអំពីរបាយការណ៍ប្រតិបត្តិប្រចាំខែ នៃជំងឺកូវីដ-១៩ និងទិសដៅក្រោយពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ៕

 (ប្រភពៈ រដ្ឋបាលខេត្តកណ្ដាល)

0 comments:

Post a Comment