សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Monday, May 17, 2021

អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយកម្មករនៅស្រុកអង្គស្នួល ដែលជាសះស្បើយពីជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា: Views

 


(កណ្តាល): ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ព្រមទាំងឯកឧត្តមអភិបាលរងខេត្ត កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកអង្គស្នួល បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនកម្មករ កម្មការិនី បម្រើការងារនៅក្រុមហ៊ុន ម៉ាស័្ទរ និងហ្រែ្វង ដែលសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅវិទ្យាល័យថ្នល់ទទឹង និងសាលាបឋមសិក្សាកុយតិប ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ សរុបចំនួន ១២៨នាក់ ក្នុងចំណោម៧០៩នាក់ ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។

ក្នុងឱកាសនោះ ឯកឧត្ដម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់មើលថែទាំ និងព្យាបាលអ្នកជំងឺ រហូតបានជាសះស្បើយ និងបន្តជាសះស្បើយជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។ ឯកឧត្តម អភិបាលខេត្តកណ្ដាល ក៏បានសំណូមពរដល់បងប្អូនកម្មករ កម្មការិនីទាំងអស់ សូមមេត្តាអនុវត្តន៍ឱ្យបានល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយអនុវត្តន៍ ៣ការពារ ៣កុំ ជាពិសេសត្រូវថែរក្សាសុខភាព ដោយលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល លាងដៃ និងរក្សាគម្លាតបុគ្គល ដើម្បីកុំឱ្យមានការឆ្លងជំងឺដ៏កាចសាហាវនេះ ។ 

ឯកឧត្ដម គង់ សោភ័ណ្ឌ បានបន្ថែមថា បើទោះបីពេលនេះ បងប្អូនកម្មករ កម្មការិនីបានជាសះស្បើយពីជំងឺនេះយ៉ាងណាក្តី តែពេលត្រឡប់ទៅផ្ទះវិញ ក៏ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត ដើម្បីជាការបង្ការបន្ថែម ហើយបើមានអាការៈប្រែប្រួលណាមួយ សូមប្រញាប់ទំនាក់ទំនងមកក្រុមគ្រូពេទ្យ និងកុំភ្លេចលេបថ្នាំឱ្យបានទៀងទាត់ តាមការណែនាំរបស់គ្រូពេទ្យផងដែរ ៕

(ប្រភពៈរដ្ឋបាលខេត្តកណ្តាល)  

0 comments:

Post a Comment