សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Sunday, May 9, 2021

ប្រជាពលរដ្ឋនៅតំបន់ក្រហមដែលទៅចាក់វ៉ាក់សាំងសូមកុំ ប្រជ្រៀតគ្នា ដោយត្រូវប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ក្រហមដែលទៅចាក់វ៉ាក់សាំងសូមកុំប្រជ្រៀតគ្នា ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ១៩។

ការអំពាវនាវនេះបានធ្វើឡើង ក្នុងគ្រាដែលឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់ សាំងនៅតំបន់ក្រហម បានចុះពិនិត្យជាប់ជាប្រចាំនូវដំណើរការចាក់វ៉ាក់សាំង ។ ឯកឧត្តមបានឱ្យដឹងថា ការចាក់វ៉ាក់សាំង និងការបំពេញបណ្ណព័ត៌មានចាក់វ៉ាក់សាំង គឺមិនមានគិត ប្រាក់នោះឡើយ ហេតុដូចនេះ សូមប្រជាពលរដ្ឋទាំងអស់ ពេលដែលទៅចាក់វ៉ាក់សាំ សុំកុំប្រជ្រៀតគ្នា ដែលអាចបង្ករ នូវហានិភ័យនៃការចម្លងវីរុសដ៏កាចសាហាវមួយនេះ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ១៩។ នាយឧត្តមសេនីយ៍បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវទៅចាក់តាមការរៀបចំរបស់អាជ្ញាធរ ដោយកុំបារម្ភរឿងមិនបានចាក់វ៉ាក់សាំង ព្រោះរាជរដ្ឋាភិបាល នឹងចាក់ជូនគ្រប់គ្នាគ្រាន់តែមុន និងក្រោយប៉ុណ្ណោះ។ ការទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ គឺជាបំណងប្រាថ្នាដ៏ខ្លាំងក្លារបស់ប្រជាពលរដ្ឋ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅកម្ពុជា។ នាយឧត្តមសេនីយ៍ បន្តអំពាវនាវដល់ក្រុមការងារចាក់វ៉ាក់សាំង និងអាជ្ញាធរមូលដ្ឋានចូលរួមសហការគ្នាឱ្យបានល្អបន្ថែមទៀត ដើម្បីធ្វើឱ្យការងារចាក់វ៉ាក់សាំងនេះ បានកាន់តែលឿន និងមានភាពល្អប្រសើរថែមទៀត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ដែលបានយកចិត្តទុកដាក់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងល្បឿនមួយយ៉ាងលឿន។ សម្តេចតេជោ បានគូសបញ្ជាក់ថា នឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមនេះ រហូតដល់គ្រប់គ្នា ហើយបើមិនទាន់អស់គ្នានឹងមិនដកថយនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ឱ្យគោរពតាមវិធានរបស់សុខាភិបាល និងកុំប្រជ្រៀតគ្នា ដែលបង្កើតហានិភ័យនៃការឆ្លងជំងឺ។ សម្តេចតេជោ បានបញ្ជាក់ថា វ៉ាក់សាំងនឹងមានគ្រប់គ្នា គ្រាន់តែមុន និងក្រោយប៉ុណ្ណោះ។

សូមបញ្ជាក់ថា រយៈពេល៧ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ក្រោមបទបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានោះ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ចាក់ជូនប្រជាពលរដ្ឋបានជាង ៣០ម៉ឺននាក់ហើយ៕

0 comments:

Post a Comment