សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Monday, May 10, 2021

កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីតួនាទីភារកិច្ច របស់ផែនចំណុះក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ

ចំនួនអ្នកទស្សនា: Views

  ព្រះវិហារ ៖ នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្ដីសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងសេចក្ដីសម្រេចស្ដីពីតួនាទីភារកិច្ចរបស់ផែនចំណុះក្រុម ការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ណែម វ៉ា ប្រធានគណ:ប្រចាំការគណៈកម្មាធិការ គណបក្សខេត្ត លោក អ៊ុក គឹមសាន ប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក សមាជិកា ជាច្រើនរូបទៀត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនាឱកាសនោះ លោក អ៊ុក គឹមសាន ក៏បានជំរុញឲ្យសមាសភាពទាំងអស់បែងចែក និងផ្សព្វផ្សាយឯកសារ ពាក់ព័ន្ធនឹងគោលការណ៍នយោបាយ សេចក្ដីណែនាំ សេចក្ដីសម្រេច និងលិខិតបទដ្ឋាននានារបស់គណបក្ស និងយុវជនបក្សដែលគ្រប់ផែន ចំណុះ និងក្រុមការងារយុវជនគណបក្សគ្រប់ថ្នាក់ឲ្យបានបានទូលំទូលាយ និងទាន់ពេលវេលា។ ខិតខំស្វែងរកប្រភពចំណូលស្របច្បាប់ ដើម្បីធានាបាននូវការចំណាយចរន្តរបស់ក្រុមការងារយុវជនគណបក្សខេត្ត ប្រកបដោយនិរន្តរភាព តម្លាភាព ប្រសិទ្ធភាព និងរៀបចំ បណ្ណសរសើ ឬលិខិតថ្លែងអំណរគុណជូនដល់បណ្ដាផ្នែកចំណុះសមាជិកគណបក្ស និងសប្បុរសជននានា៕ប្រភព: មន្ទីរព័ត៌មាខេត្តព្រះវិហារ

0 comments:

Post a Comment