សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Tuesday, June 22, 2021

រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបិទការចេញ-ចូលទីតាំងភោជនីយដ្ឋាន២កន្លែង នៅស្រុកពញាក្រែក ក្រោយពាក់ព័ន្ធអ្នកជំងឺកូវីដ

ចំនួនអ្នកទស្សនា: Views


(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ឌសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីសម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន នៅទីតាំងភោជនីយដ្ឋានហ្គោលក្លឹប និងភោជនីយដ្ឋានរស្មីផ្កាយពេជ្រ ស្ថិតនៅភូមិជីមាន់លិច ឃុំក្រែក ស្រុកពញាក្រែក ក្រោយរកឃើញពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន  ទទួលបាននៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានសម្រេចបិទបណ្ដោះអាសន្នទីតាំងទាំង២ខាងលើនេះ រយៈពេល១៤ថ្ងៃ ហើយណែនាំឲ្យបុគ្គលដែលធ្លាប់បានទៅទីតាំងនោះ ចាប់ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១មក ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះ។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ៖



0 comments:

Post a Comment