សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Thursday, June 3, 2021

អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ តាមបណ្ដាស្រុកជាប់ព្រំដែនកម្ពុជា-ថៃ

ចំនួនអ្នកទស្សនា: Views

 


បាត់ដំបង: ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ នៅព្រឹកថ្ងៃ៧រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដឹកនាំគណៈប្រតិភូអមដំណើររួមមាន លោកអភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ចុះពិនិត្យស្ថានភាពតាមមណ្ឌលចត្តាឡីស័ក និង មណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ព្រមទាំងសួរសុខទុក្ខក្រុមគ្រូពេទ្យជួរមុខ ដែលប្រចាំការនៅតាមបណ្ដាស្រុកជាប់ព្រំដែនកម្ពុជា- ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភថវិកាចំនួន ២លានរៀល ដល់ក្រុមគ្រូពេទ្យជួរមុខមន្ទីរពេទ្យបង្អែកសំពៅលូន និងចំនួន ២លានរៀលទៀត ដល់ក្រុមគ្រូពេទ្យជួរមុខដែលប្រចាំការនៅមណ្ឌលសុខភាពត្រាង ស្រុកកំរៀង ព្រមទាំងអង្ករចំនួន២តោន ជូនដល់រដ្ឋបាលស្រុកកំរៀង សម្រាប់បែងចែកទៅតាមមណ្ឌល ។

ឯកឧត្តម ក៏បានឧបត្ថម្ភថវិកាចំនួន ១លានរៀលទៀត ដល់មណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅស្រុករតនមណ្ឌល ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ ក៏បានបន្តចុះត្រួតពិនិត្យមើលស្ថានភាពការបិទខ្ទប់ផ្ទះប្រជាពលរដ្ឋដែលប៉ះពាល់ដោយផ្ទាល់ ឬប្រយោលពីសំណាក់អ្នកវិជ្ជមានកូវីដ-១៩ ផងដែរ ។

ឯកឧត្តម ងួន រតនៈ បានបញ្ជាក់ថា ខណៈការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ កាន់តែច្រើននៅក្នុងខេត្ត ដូច្នេះអាជ្ញាធរតាមបណ្ដាស្រុកជាប់ប្រទល់ នឹងខេត្តជិតខាង និងជាប់ព្រំដែនប្រទេសថៃ ត្រូវបន្តរឹតបន្តឹងការត្រួតពិនិត្យសុខភាព និងការយកសំណាកឱ្យត្រឹមត្រូវច្បាស់ លាស់ ហើយមិនត្រូវឱ្យពលករ ឬអ្នកមានការសង្ស័យគេចផុតពីការធ្វើចត្តាឡីស័កឡើយ។

ឯកឧត្តម បានជំរុញឱ្យមានកិច្ចសហការគ្នាឱ្យបានល្អ ដើម្បីស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលផ្សេងៗទៀត ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក ក្នុងការទប់ស្កាត់ការឆ្លងរាលដាលទៅក្នុងសហគមន៍បន្តទៀត។

ក្នុងនោះក៏ត្រូវយកចិត្តទុកដាក់ផ្គត់ផ្គងនូវគ្រឿងឧភោគបរិភោគផ្សេងៗដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងពេលដែលមានទីលំនៅកំពុងធ្វើការបិទខ្ទប់ឱ្យបានគ្រប់គ្រាន់ និង ធ្វើការអប់រំពន្យល់ពួកគាត់ ចូលរួមឱ្យបានខ្ជាប់ខ្ជួននូវការធ្វើចត្តាឡីស័ក និងអនុវត្តន៍នូវវិធានការសុខាភិបាល ។

គួរបញ្ជាក់ផងដែរថា បើយោងទៅតាមការលើកឡើងរបស់ លោក សុខ គឹមខុន អភិ បាលស្រុកកំរៀង បានបញ្ជាក់ថា ក្នុងរយៈពេល២ថ្ងៃប៉ុណ្ណោះក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង បានយកសំណាកធ្វើតេស្តអ្នកពាក់ព័ន្ធ បានរកឃើញថ្មីករណីឆ្លងវីរូសកូវីដ-១៩ ចំនួនជាង៥០នាក់ ក្នុងនោះពលករមកពីប្រទេសថៃ ចំនួន២នាក់ ក្រៅពីនេះគឺជាប្រជាពលរដ្ឋ ដែលមកពីតំបន់ផ្ទុះជំងឺកូវីដ-១៩ នៅក្នុងកាស៊ីណូច្រកទ្វារអន្តរជាតិព្រំដែន នៃខេត្តប៉ៃលិន ដែលរហូតមកដល់ពេលនេះ សម្រាប់អ្នកប៉ះពាល់ដោយផ្ទាល់ត្រូវបានមន្ត្រីសុខាភិបាលយកសំណាក និងនាំទៅធ្វើចត្តាឡីស័ក ដែលបានរៀបចំរួចរាល់ ខណៈអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះ ៕ (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)

0 comments:

Post a Comment