សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Wednesday, June 9, 2021

អភិបាលរងខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំ ស្ដីពីវិធានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ពលរដ្ឋ

ចំនួនអ្នកទស្សនា: Views

 កណ្តាល :ថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០២១ នៅថ្ងៃ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១ លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដាក់វិធានការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងតាខ្មៅ ដែលរស់នៅ«តំបន់ក្រហម» និងកម្មករ កម្មការិនី ជាច្រើនកំពុងស្នាក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់លោកអភិបាលក្រុងតាខ្មៅ ចៅសង្កាត់ទាំង១០និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ ។

លោក គីម រិទ្ធី បានមានប្រសាសន៍ថា អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងខេត្តកណ្ដាល ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្ដេចពីជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានសម្រេចប្រគល់កិច្ចជូន ក្រុមគ្រូពេទ្យយោធា នៃកងយោធពលខេរមភូមិន្ទ ដើម្បីទទួលបន្ទុកចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ក្នុងមូលដ្ឋានក្រុង-ស្រុក ទាំង១១ ដែលមាន "តំបន់ក្រហម" និងកម្មករ កម្មការិនីច្រើនកំពុងស្នាក់នៅ ។

ថ្លែងក្នុងកិច្ចប្រជុំ លោកអភិបាលរងខេត្ត បានស្នើដល់មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរ ក្រុងតាខ្មៅ ត្រូវតែធ្វើផែនការ និងស្រង់ស្ថិតិប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ព្រមទាំងកម្មករ កម្មការិនីទាំងអស់ និងចេញប័ណ្ណចាក់វ៉ាក់សាំងជូនពួកគាត់ ដើម្បីងាយស្រួលក្នុងការបែងចែកក្រុមគ្រូពេទ្យ និងទីកន្លែង ចាក់វ៉ាក់សាំងឱ្យមានភាពងាយស្រួល និងមានសុវត្ថិភាព៕

 (ប្រភពៈរដ្ឋបាលខេត្តកណ្ដាល)

0 comments:

Post a Comment