សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Monday, July 12, 2021

ក្រសួងប្រៃសណីយ៍ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់បញ្ជាទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់បញ្ជាទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការបញ្ជាទិញ ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលវិទ្យុជាតិកម្ពុជា ទទួលបានឱ្យដឹងថា ដើម្បីពន្លឿន ផ្តល់ភាពងាយស្រួល និងសម្រួលដល់ការចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាន បង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់បញ្ជាទិញឧបករណ៍តេស្តរហ័ស បន្ថែមលើយន្តការដែលមានស្រាប់។ តាមរយៈប្រព័ន្ធនេះ អ្នកដាក់សំណើបញ្ជាទិញនឹងទទួលបានព័ត៌មានអំពីការ បញ្ជាទិញ បរិមាណអាចទិញបាន របៀបនៃការទូទាត់និងកាល បរិច្ឆេទមកទទួលឧបករណ៍ តាមរយៈតេឡេក្រាម Bot ដោយស្វ័យប្រវត្តិ។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបន្តថា ដើម្បីដាក់សំណើបញ្ជាទិញ ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំដែលមានការគ្រប់គ្រង អាចចូលទៅកាន់តំណភ្ជាប់ mptc.gov.kh/rt ហើយចុចលើពាក្យ “ដាក់បញ្ជាទិញ” រួចអនុវត្តតាមជំហ៊ានទាំង ៦ ដូចជា ១.ចុចលើពាក្យ “Start” រួចចុចលើពាក្យ “ចុចទីនេះដើម្បីបញ្ជូនលេខទូរសព្ទរបស់អ្នក” ហើយចុចលើពាក្យ “OK” ក្នុងផ្ទាំង Share Your Phone Number។ ២.សូមបំពេញឈ្មោះអ្នកទិញ ឈ្មោះស្ថាប័ន ចំនួនបុគ្គលិក ចំនួនឧបករណ៍តេស្តរហ័សគិតជាឯកតា ។ ៣.សូមពិនិត្យ ហើយចុចលើពាក្យ “ត្រឹមត្រូវ” ក្នុងករណីដែលព័ត៌មានបញ្ជាទិញរបស់អ្នកត្រឹមត្រូវ ៤.លោកអ្នកនឹងទទួលបានសារបញ្ជាក់អំពីការទទួលបានសំណើបញ្ជាទិញ ដោយសំណើនេះនឹងត្រូវ អនុម័តជាមុនអំពីចំនួនដែលអាចផ្តល់ជូន ទើបអាចបង់ប្រាក់បាន ៥.ក្រោយការអនុម័ត លោកអ្នកនឹងទទួលបានសារបញ្ជាក់អំពីចំនួនឧបករណ៍ដែលអាចផ្តល់ជូន និងមធ្យោបាយសម្រាប់ទូទាត់ ប្រាក់ និង៦.ក្រោយពេលទូទាត់ប្រាក់រួចរាល់ លោកអ្នកនឹងទទួលបានសារអំពីកាលបរិច្ឆេទមកទទួលឧបករណ៍ តាមលំដាប់នៃការបញ្ជាទិញ (អ្នកបញ្ជាទិញមុននឹងទទួលបានឧបករណ៍មុន)។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានបន្ថែមពេលវេលាសម្រាប់ការមកទទួលយក ឧបករណ៍តេស្តរហ័សនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៦ល្ងាច ៕



0 comments:

Post a Comment