សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Monday, July 12, 2021

ពលរដ្ឋជិត៥លាននាក់ហើយ ទទួលបានការចាក់វ៉ាក់សាំងរួចរាល់

ចំនួនអ្នកទស្សនា: Views

 


គិតត្រឹមថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន ៤.៩៦៣.៣៥១នាក់ហើយ ដែលស្មើនឹង៤៩,០៤%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។

តួលេខនេះ អ្នកដែលបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន៣.៧៩៦.៣២២នាក់ ខណៈ ដូសទី១ បានកើនដល់ ៤.៩០៣.៨៤៥នាក់។

ក្រសួងសុខាភិបាល បានបន្តថា យុទ្ធនាការចាក់វ៉ាក់សាំង បាននិងកំពុងធ្វើឡើងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយបានបន្ត ចាក់វ៉ាក់សាំង តាមខេត្តគោលដៅដទៃទៀតដូចជាសៀមរាប បន្ទាយមានជ័យ ខេត្តតាកែវ កំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកោះកុង កំពង់ចាម និងស្វាយរៀង។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន(Li Ailan) តំណាងអង្គការ សុខភាពពិភពលោក ហៅកាត់ WHO ប្រចាំកម្ពុជា បានសម្ដែងក្ដីព្រួយបារម្ភអំពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា ដែលមានចំនួនជិត១ពាន់ករណីជារៀងរាល់ថ្ងៃ។ តាមរយៈបណ្ដាញសង្គម Twitter លោកស្រីវេជ្ជបណ្ឌិត បានលើកឡើងថា កម្ពុជាកំពុងតែឈានឆ្ពោះទៅរកការឆ្លងជំងឺកូវីដ១៩ ជាលក្ខណៈទ្រង់ទ្រាយធំនៅក្នុងសហគមន៍ ដែលអាចនឹងធ្វើឱ្យបាត់បង់ជីវិតមនុស្សជាច្រើន។ តំណាងអង្គការ សុខភាពពិភពលោករូបនេះ សង្កត់ធ្ងន់ថា ការឆ្លងកូវីដ១៩ជាលក្ខណៈទ្រង់ទ្រាយធំក្នុងសហគមន៍ អាចបណ្ដាលឱ្យមន្ទីរពេទ្យទ្រទ្រង់អ្នកជំងឺលែងបាន ហើយនឹងធ្វើឱ្យបាត់បង់ជីវិត មនុស្សជាច្រើនទៀត។ លោក ស្រីវេជ្ជបណ្ឌិត បានទទូចឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តវិធានសុខាភិបាលជាបន្ទាន់ និងប្រកបដោយការទទួលខុសត្រូវ ព្រមទាំងបានជំរុញឱ្យអនុវត្តវិធានការអន្តរាគមន៍មិនមែនឱសថសាស្ត្រ NPIs បន្ថែមទៀត ជាពិសេសការធ្វើតេស្ត និងការធ្វើចត្តាឡីស័កប្រកបដោយប្រសិទ្ធភាព ដែលអាចសម្រាលស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ បាន។

ទន្ទឹមក្តីព្រួយបារម្ភនេះ រដ្ឋាភិបាលកម្ពុជា កំពុងតែពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ពលរដ្ឋនៅតាមបណ្ដាខេត្ត ដោយធ្វើយ៉ាងណាឱ្យបាន១០លាននាក់នៅត្រឹមចុងឆ្នាំ២០២១នេះ៕


0 comments:

Post a Comment