សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Monday, July 19, 2021

ឯកឧត្តម ងួន រតនៈ អញ្ជើញចូលរួមក្នុងកម្មវិធីប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ «វោហារឆ្នើម»

ចំនួនអ្នកទស្សនា: Views

   បាត់ដំបង: ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១

នៅថ្ងៃ៩កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រកួតជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃកម្មវិធី«វោហារឆ្នើម» បាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួង អបរំ យុវជន និងកីឡា និងលោកជំទាវ តាមប្រព័ន្ធវីដេអូ Zoom ។

ឯកឧត្តម ងួន រតនៈ មានប្រសាន៍ថា កម្មវិធី «វោហារឆ្នើម» បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួង អបរំ យុវជន និងកីឡា និងជាអនុប្រធានសភាពសហព័ន្ធយុវជនកម្ពុជា និង លោកជំទាវ ក្នុងគោលបំណងផ្តល់ឱកាសឱ្យសិស្សានុ សិស្ស ចូលរួមសាកល្បងបញ្ចេញសមត្ថភាព ទេពកោសល្យ និងចំណេះដឹងដែលខ្លួនមាន ធ្វើការប្រកួតប្រជែង ដើម្បីបង្កើនសមត្ថភាព បង្កើនភាពក្លាហាន និងជំរុញឱ្យក្មួយៗសិស្សានុ សិស្ស រៀនភាសាអង់គ្លេស កាន់តែច្រើនថែមទៀត ដើម្បីឈានទៅពង្រឹងសមត្ថភាព និងជំនាញភាសាអង់គ្លេស លើការទំនាក់ទំនងជាសាធារណៈ ទាំងក្នុងតំបន់ និងពិភពលោក ព្រមទាំងជាឱកាសស្វែងរកការងារធ្វើនៅតាមស្ថាប័នរដ្ឋ ឬក្រុមហ៊ុនឯកជន និងសម្រាប់ជាប្រយោជន៍ផ្សេងទៀត ទៅថ្ងៃអនាគត ។

កម្មវិធី«វោហារឆ្នើម» បាត់ដំបង នឹងធ្វើការប្រកួតផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ។ ដូច្នេះសូមបេក្ខជន បេក្ខនារីទាំងអស់ ដែលបានជាប់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ បន្តខិតខំប្រឹងប្រែងសិក្សា ស្រាវជ្រាវ ហាត់សមបន្ថែមទៀត ដើម្បីឈានទៅទទួលជ័យលាភី នៅវគ្គផ្តាច់ព្រ័ត្រ ។ កម្មវិធី«វោហារឆ្នើម»គឺជាកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ លក្ខណៈជាបុគ្គល និងជាក្រុម សម្រាប់សិស្សវិទ្យាល័យ ចាប់ពីថ្នាក់ទី១០ ដល់ទី១២ ៕

 (ប្រភព:រដ្ឋបាលខេត្តបាត់ដំបង)

0 comments:

Post a Comment