សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Friday, July 2, 2021

សម្តេចតេជោ នឹងបន្តគិតគូរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យក្មេងក្រោមអាយុ១៨ឆ្នាំ នៅពេលខាងមុខ

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជានឹងបន្តគិតគូរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យក្មេងក្រោមអាយុ១៨ឆ្នាំ ក្រោយបញ្ចប់ការចាក់វ៉ាក់សាំងឲ្យប្រជាពលរដ្ឋ១០លាននាក់ដើម្បីបង្កើនភាពស៊ាំ ដល់ពលរដ្ឋនៅកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយមន្ត្រីរដ្ឋាភិបាល ដោយមានការផ្សាយបន្តផ្ទាល់ នៅថ្ងៃទី១ កក្កដា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា យុទ្ធសាស្ដ្រចាក់វ៉ាក់សាំងត្រូវតែរកវ៉ាក់សាំងចាក់ឲ្យប្រជាពលរដ្ឋ ១០លាននាក់ ជាជំហានដំបូង ដែលត្រូវបញ្ចប់ត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់មក នឹងបន្ដគិតការចាក់សម្រាប់ក្មេង អាយុក្រោម១៨ឆ្នាំ។

សម្ដេចតេជោបានបន្ថែមថា វ៉ាក់សាំងជាង២០លានដូស នឹងមកអស់នាចុងខែសីហា ដូច្នេះក្រសួងសុខាភិបាលជំរុញចាក់វ៉ាក់សាំងឲ្យចប់សព្វគ្រប់ត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងចំណោមប្រជាពលរដ្ឋ១០លាននាក់ ។

សំឡេង៖ «យុទ្ធសាស្ត្រវ៉ាក់សាំង ត្រូវរកវ៉ាក់សាំងឲ្យប្រជាជន ១០លាននាក់ នឹងបន្តទៅគិតទៅដល់ការចាក់ដល់កូនក្មេង អាយុក្រោម១៨ឆ្នាំ ។ វ៉ាក់សាំងមកដល់ត្រូវប្រមូលផ្តុំកម្លាំងចាក់ ឲ្យបានឆាប់ បើមកដល់ខែ៨ខ្ញុំគិតថាខែ១១វានឹងចប់ហើយ ។ ៥លានដូសមក បញ្ជូនទៅខេត្តឲ្យចាក់ មុនទៅនិងយុទ្ធនាការពេទ្យទាហាននិងពេទ្យស្ម័គ្រចិត្ត ចុះទៅជួយ ខែ១១យើងនឹងអាចចាក់ចប់។ បន្ទាប់ទៅយើងនឹងបន្តគិតគូរក្មេងពីអាយុ១៣ឆ្នាំទៅ ១៧ឆ្នាំសិន អ៊ីចឹងទេវ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់សុពលភាព២ឆ្នាំ ។ឥឡូវយើងរុញ ពេលមកដល់ភ្លាម រុញភ្លាម ឲ្យរៀបចំផែនការ បើសិនជាដូចនូវអ្វីកំណត់ ថ្ងៃទី១០មក៤លានដូស បានសេចក្តីថារុញវ៉ាក់សាំងទៅឱ្យក្រុមគ្រូពេទ្យចាក់ ។ អរគុណប្រជាពលរដ្ឋដែលបានចូលរួម ក្នុងកិច្ចការទាំងអស់ អរគុណចំពោះកិច្ចខិតខំប្រឹងប្រែងអាជ្ញាធរថ្នាក់ក្រោមជាតិ លើកនេះ ជោគជ័យសំខាន់ គឺអាជ្ញាធរថ្នាក់ក្រោមជាតិ »៕

0 comments:

Post a Comment