សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Wednesday, July 28, 2021

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីពិនិត្យអគារត្រៀមព្យាបាលពិរុទ្ធជនឆ្លងជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា: Views

  ព្រះសីហនុ :ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យអគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ជាពិរុទ្ធជន ឬជនដែលត្រូវចោទនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកប្រធានពន្ធនាគារខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការរងខេត្ត និងលោកស្រីប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុកាលពីរសៀលថ្ងៃ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១ ។

អគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលជាពិរុទ្ធជន ឬជនដែលត្រូវចោទនេះ ស្ថិតនៅខាងក្រោមអគារជំងឺសួតដែលមាន ០៤បន្ទប់ អាចដាក់អ្នកជំងឺកូវីដ-១៩ បានរហូតដល់ ៤០នាក់ ឬអាចច្រើនជាងនេះទៀត ។ ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យប្រធានពន្ធនាគារខេត្តព្រះសីហនុ ត្រូវយកចិត្តទុកដាក់តាមដានជាប់ជាប្រចាំ នៅពេលមានពិរុទ្ធជន ឬជនជាប់ចោទចូលមក ត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩ ប្រសិនបើរកឃើញមានវិជ្ជមានកូវីដ-១៩ ត្រូវយកមកព្យាបាលនៅអគារនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលយើងបានត្រៀមទុកនាពេលនេះ ព្រោះវាមានលក្ខណៈងាយស្រួលដូចជា ទី១. យើងអាចគ្រប់គ្រងការពារសន្តិសុខបានល្អក្នុងការព្យាបាល។

ទី២.កាត់ផ្តាច់ការចម្លងទៅអ្នកទោសដទៃទៀតនៅក្នុងពន្ធនាគារ។ សកម្មភាពត្រៀមបង្ការទុកជាមុននេះ គឺជាវិធានការដ៏ល្អមួយសម្រាប់យើងធ្វើការតាមដាន បង្ការ និងការគ្រប់គ្រងអ្នកជំងឺកូវីដ-១៩ មិនបង្កឱ្យឆ្លងទៅអ្នកដទៃបានទាន់ពេលវេលា ដោយសារតែបច្ចុប្បន្នជំងឺកូវីដ-១៩ នៅតែបន្តរកឃើញជាបន្តបន្ទាប់ នៅតាមសហគមន៍ក្នុងក្រុង ស្រុកនៃខេត្តព្រះសីហនុរបស់យើង ៕


0 comments:

Post a Comment