សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Friday, July 16, 2021

អភិបាលខេត្តបន្ទាយមានជ័យ ជំរុញអាជ្ញាធរសមត្ថកិច្ចតាមព្រំដែន ពង្រឹងការគ្រប់គ្រងឱ្យបាននូវការឆ្លងដែនខុសច្បាប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា: Views

  



 បន្ទាយមានជ័យ: ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានជំរុញដល់អាជ្ញាធរសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ មន្ត្រីសុខាភិបាលពាក់ព័ន្ធ ទាំងអស់ ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ជាប់ជាមួយប្រទេសថៃ ឱ្យបង្កើនការយកចិត្ត ទុកដាក់ថែមទៀត ពង្រឹងការត្រួតពិនិត្យ ទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ឱ្យបានតឹងរ៉ឹងបំផុត ធ្វើយ៉ាងណាកុំឱ្យមេរោគកូវីដ-១៩ បំប្លែងថ្មី «ដែលតា» ឆ្លងចូលទៅក្នុងសហគមន៍ ខណៈដែល នៅប្រទេសថៃជំងឺដ៏កាចសាហាវនេះ កំពុងរាតត្បាតខ្លាំងនោះ។

ការជំរុញបែបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងឱកាសឯកឧត្តម អ៊ុំ រាត្រី បានចុះពិនិត្យនៅតាមច្រកព្រំដែន និងដាក់បទបញ្ជាបន្ថែមដល់កងកម្លាំងសមត្ថកិច្ចតាម ច្រកព្រំដែនតំបន់បឹងត្រកួន ស្រុកថ្មពួក, ច្រកតំបន់ម៉ាឡៃ ស្រុកម៉ាឡៃ, និងច្រកអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បីពង្រឹងការគ្រប់គ្រង ត្រួតពិនិត្យបងប្អូនប្រជាពលរដ្ឋ ត្រឡប់មកពីប្រទេស ថៃវិញ និងអ្នកបើកបរដឹកជញ្ជូនទំនិញចេញ-ចូល តាមច្រកព្រំដែនកម្ពុជា-ថៃ ក្នុងការពិនិត្យ យកសំណាកធ្វើតេស្តរហ័ស(Rapid Test) រកមេរោគកូវីដ-១៩ ឱ្យបានម៉ត់ចត់នៅនឹងច្រកតែ ម្តង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះ ចូលក្នុងប្រទេសកាន់តែច្រើននោះ។

ជាមួយគ្នានោះឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ ក៏បានក្រើនរម្លឹកបន្ថែមដល់ កងកម្លាំងមន្ត្រីសុខាភិបាល នៅតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបាន ខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឱ្យខានតែបាន នូវរោគរាតត្បាតនៃជំងឺកូវីដ-១៩នេះ ។

ជាមួយយគ្នានេះដែរ ចូលរួមធ្វើអនាម័យឱ្យបានគ្រប់ៗគ្នា ដោយត្រូវចូលរួមអនុវត្តន៍ឱ្យបាននូវ វិធានការ ៣ការពារ និង៣កុំ តាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ក្រសួងសុខាភិបាលបានដាក់ចេញ ដោយ ក្នុងនោះគឺត្រូវពាក់ម៉ាស ត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល ត្រូវរក្សា សុវត្ថិភាពគម្លាតបុគ្គល កុំចូលទៅក្នុងចំណោមមនុស្សច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើប គ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញ-ចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុំ រាត្រី បានផ្តល់ថវិកាមួយចំនួន លើកទឹកចិត្តកងកម្លាំង យោធា ក្រុមការងារយុវជន ដែលកំពុងប្រតិបត្តិការ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកម៉ាឡៃ ផងដែរ ៕


0 comments:

Post a Comment