សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Thursday, July 29, 2021

ខេត្តកណ្ដាល សង់មណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

ចំនួនអ្នកទស្សនា: Views

 


 កណ្ដាល: ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ស្រុកស្អាងនៅពាក់កណ្ដាលឆ្នាំ២០២២ខាងមុខនេះ នឹងមានមណ្ឌលព្យាបាល បន្សាប និង ស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដំបូងបំផុតនៅក្នុងភូមិសាស្រ្ត ស្រុកស្អាង ខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញដឹកនាំមន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរស្រុកស្អាង ចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់មណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល កាលពីរសៀលថ្ងៃ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១។

ឯកឧត្តមអភិបាលខេត្ត បន្តថា មណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ គឺជាសំណង់ប្រវត្តិសាស្ត្រមួយ សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាល ពិសេសប្រជាពលរដ្ឋនៅក្នុងស្រុកស្អាង ដែលត្រូវបានសាងសង់លើផ្ទៃដី ១០ហិកតា មាន ២១ អគារ រួមមាន៖ អគារសិក្សាពហុជំនាញ, អគារការិយាល័យរដ្ឋបាល, អគាររោងជាង, អគារស្នាក់នៅសម្រាប់បុរស នារី, អគារសម្រាប់បុគ្គលិក មន្ទីរពេទ្យ, អគារអប់រំផ្លូវចិត្ត, រោងបាយ, និងកន្លែងសម្រាប់ហាត់កីឡាផ្សេងៗទៀត ។ ដែលអគារទាំងនេះត្រូវបានសាងសង់រួចរាល់ប្រមាណជាង ៤០ភាគរយ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២២ ខាងមុខនេះ ។ បន្ទាប់ពីបញ្ចប់ការសាងសង់រួចមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន អាចទទួលព្យាបាលបានប្រមាណជាង ២.០០០នាក់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានជំរុញដល់ក្រុមការងារបច្ចេកទេសសាងសង់ ត្រូវសាងសង់ប្រកបដោយស្តង់ដារបច្ចេកទេស ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព ពិសេសត្រូវពន្លឿននូវការសាងសង់ ឱ្យបានរួចរាល់តាមការគ្រោងទុកផងដែរ ៕

 (ប្រភពៈរដ្ឋបាលខេត្តកណ្ដាល)

0 comments:

Post a Comment