សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Sunday, August 1, 2021

ឯកឧត្តមឈុន ឈន់ និងក្រុមការងារ នាំយកទាន វស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃ ចំនួន ៤ វត្ត នៅស្រុកប្រាសាទសំបូរ

ចំនួនអ្នកទស្សនា: Views

កំពង់ធំ ៖ ឯកឧត្តមឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និង ជាប្រធាន ក្រុមការងារបក្ស ចុះជួយស្រុកប្រាសាទសំបូរ អមដំណើរ ដោយឯកឧត្តមប៉ែន សូត្រ ប្រធានក្រុមការងារបក្ស ចុះជួយឃុំឈូក រួមទាំង ឯកឧត្តម លោកជំទាវ ក្រុមការងារបក្ស ចុះជួយស្រុកប្រាសាទសំបូរ នាព្រឹក ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២១ បានអញ្ជើញដង្ហែទានវស្សា និងទេយ្យទាន ទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ចំនួន ៤ វត្ត រួមមាន វត្តសិរីមង្គល វត្តទួលពង្រ វត្តអន្លង់គង និងវត្តនិវសនឋានភ្នំរាងស្ថិតនៅក្នុងឃុំគោលស្រុកប្រសាទសំបូរខេត្តកំពង់ធំ ។

ឯកឧត្តមឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍លើកឡើងថា ពិធីបុណ្យចូលព្រះវស្សានេះ គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់បំផុត ក្នុងព្រះពុទ្ធសាសនា ហើយក៏ជាពេលវេលាមួយ យ៉ាងសំខាន់ ដែលតម្រូវឱ្យ ព្រះសង្ឃគ្រប់អង្គ ប្រតិបត្តិ សាសនា ទ្រុង ត្រូវគង់ ចាំព្រះវស្សានៅក្នុងវត្ត រយៈពេល ៣ ខែ ទៅតាមពុទ្ធប្បញ្ញត្តិ ព្រះសម្មាសម្ពុទ្ធ បុរមគ្រូនៃយើង និងបានកំណត់ យកថ្ងៃ ១រោចខែអាសាធតរៀងមក ។

នៅក្នុងពិធីនោះ ឯកឧត្តមក៏បានសំណូមពរ ឱ្យបងប្អូន ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ រក្សាអនាម័យ ៣កុំ ៣ ការពារ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្ត តាមការណែនាំ របស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩ ។

ឯកឧត្តមបានបន្ថែមទៀតថា បើទោះបី កម្ពុជា បាននិងកំពុងជួបប្រទះ នៅបញ្ហាធំៗ ដូចជា បញ្ហា ការរីករាលដាល ជំងឺកូវីដ១៩ បញ្ហាគ្រោះមហន្តរាយធម្មជាតិនានា ក៏ពិតមែន ប៉ុន្តែ កម្ពុជា នៅតែអាចឈរក្នុងភាពជាម្ចាស់ការ ដោយខ្លួនឯងបាន ហើយ បានកសាង នូវសមិទ្ធផលជាច្រើន ពាសពេញផ្ទៃប្រទេស និងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យថែមទៀតផង ។

ឯកឧត្តមបន្តថា ដូចដែលព្រះតេជគុណគ្រប់ព្រះអង្គ លោកតា លោកយាយបានជ្រាបហើយថា បច្ចុប្បន្ននេះ មិនថាឡើយតែកម្ពុជាយើងទេដែលជួបប្រទះនូវបញ្ហាការរីករាលដាលនៃជំងឺប្រភេទថ្មី កូវីត១៩ នោះទេ គឺវាបាននិងកំពុងរីករាលដាល លើពិភពលោកទាំងមូលតែម្ដង ។

រីឯទានវស្សានិងទេយ្យទាន ដែលឯកឧត្តម និងក្រុមការងារ នាំយក ទៅប្រគេនព្រះសង្ឃ ចំនួន ៤ វត្តនោះ ក្នុងមួយវត្ត ទទួលបាន ទានវស្សាខ្នាតធំ១គូ សាដក់មួយគូរ អង្ករ ៥០ គីឡូក្រាម ទឹកក្រូច ២កេស ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១ សុង ទឹកបរិសុទ្ធ ១ កេស មី១កេស ទឹកដោះគោ៤កំប៉ុង ថ្នាំ គ្រាប់ ១ប្រអប់ ម៉ាស១ប្រអប់ ស្ករស ១ គីឡូក្រាម និងថវិកា ២៥០, ០០០ រៀល ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ សម្រួលផ្សាយដោយ៖ ធូ កុសល

0 comments:

Post a Comment