សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Tuesday, August 10, 2021

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យខិតខំដោះស្រាយពលករខ្មែរត្រឡប់មកពីប្រទេសថៃ ខណៈថៃកំពុងឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មីខ្លាំង

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ :ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ដោយសារស្ថាន
ភាពការឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មីនៅតំបន់ព្រំដែនកម្ពុជា-ថៃខ្លាំង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តបាត់ដំបង បានឱ្យដឹងថា ខេត្តបាត់ដំបង ជាខេត្តជាប់ព្រំដែនជាមួយថៃ ហើយថៃកំពុងស្ថិតក្នុងអត្រាឆ្លងខ្ពស់ នៃមេរោគកូវីដ-១៩ បំប្លែងថ្មី Delta ធ្វើឱ្យពលករខ្មែរត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់ បានក្លាយជាបញ្ហាប្រឈមថ្មីមួយ ទាមទារឱ្យមានការខិតខំដោះស្រាយ។

ក្នុងកិច្ចប្រជុំ ស្ដីពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង និងបញ្ហាប្រឈមកាលពីថ្ងៃ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ការដោះស្រាយបញ្ហាប្រឈមនានា បង្កឡើងដោយការរីករាលដាលមេរោគបំប្លែងថ្មី ដែលខេត្តបាត់ដំបងក៏ស្ថិតក្នុងតំបន់ងាយឆ្លងជំងឺនេះដែរ។

សម្ដេចក្រឡាហោមបានបញ្ជាក់យ៉ាងដូច្នេះថា «ខេត្តបាត់ដំបង គឺជាខេត្តមួយជាប់ព្រំដែនជាមួយប្រទេសថៃ ហើយប្រទេសថៃកំពុងស្ថិតក្នុងអត្រាឆ្លងខ្ពស់នៃមេរោគកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី Delta ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ពិសេសក្រុមប្រជាពលរដ្ឋ ជាក្រុមពលករនាំគ្នាធ្វើដំណើរត្រឡប់មកវិញជាបន្តបន្ទាប់ និងបានក្លាយជាបញ្ហាប្រឈមថ្មីមួយដែលទាមទារឱ្យមានការខិតខំដោះស្រាយ»។

សម្ដេចបានលើកឡើងថា បញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជានិយាយជារួម និងរដ្ឋបាលខេត្តបាត់ដំបងនិយាយដោយឡែក ក៏បានខិតខំប្រឹងប្រែងអនុវត្តន៍តាមគោលការណ៍នានាប្រកបដោយការទទួលខុសត្រូវខ្ពស់រួចមកហើយដែរ ។ សម្ដេច ក៏បានកោតសរសើរចំពោះក្រុមការងារថ្នាក់ជាតិទាំងអស់ ដែលបានជួយជ្រោមជ្រែងដល់រដ្ឋបាលខេត្តបាត់ដំបង ទាំងជំនួយសម្ភារ និងស្មារតី។

សូមជម្រាបថាដោយសារតែតំបន់ព្រំដែន កម្ពុជា ថៃមានការឆ្លងច្រើននៃជំងឺកូវីដ១៩បែបបំប្លែងថ្មី ដែលតា (Delta) ប្រមុខរាជរដ្ឋាភិបាល បានដាក់យុទ្ធសាស្ត្រចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ដូសទី៣ ដល់មន្ត្រីជួរមុខនៅតំបន់ព្រំដែន ចំនួន៧ខេត្ត ៕


0 comments:

Post a Comment