សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Saturday, August 14, 2021

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងលោកជំទាវ មាន សំអាន អញ្ជើញសាកសួរសុខទុក្ខ និងនាំយកអំណោយចែកដល់កុមារកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង

ចំនួនអ្នកទស្សនា: Views

 



កំពង់ឆ្នាំង៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ មាន សំអាន ប្រធានគណកម្មាធិការទី៨ នៃព្រឹទ្ធសភា ដោយមានការចូលរួមពីលោកជំទាវ ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាល លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវអភិបាលរងខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខ កុមារកំព្រា កំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង។

លោកស្រី ឈិត សុធា នាយិកាមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងថាៈ កុមារកំព្រាសរុប ៣០នាក់សហរី ១៦នាក់ ក្នុងនោះពិការចំនួន ៣នាក់ ស្រី១នាក់។ កុមារកំព្រាគ្មានឪពុកម្តាយចំនួន ៩នាក់ ស្រី ៣នាក់ និងកុមារកំព្រាត្រូវឪពុកម្តាយបោះបង់ចោល ២១នាក់ ស្រី ១៣នាក់។

ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង លោកជំទាវ មាន សំអាន បានមានប្រសាសន៍ថាៈ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់និងគិតគូរពីសុខទុក្ខកុមារកំព្រាគ្រប់កន្លែងដើម្បីអោយក្មួយបានសិក្សារៀនសូត្រដូចកុមារដទៃទៀតដែរ។ ឯកឧត្តម និងលោកជំទាវ បានផ្តាំផ្ញើ ដល់ប្អូនៗ ត្រូវចេះស្រឡាញ់គ្នាដូចបងប្អូន និងខិតខំរៀនសូត្រព្រោះប្អូនៗជាទំពាំងស្នងឬស្សី ត្រូវដើរតាមផ្លូវល្អ ជៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអប្បាយមុខផ្សេងៗដែមសង្គមស្អប់ខ្ពើម ប្អូនៗពិតជាក្លាយខ្លួនជាមនុស្សល្អ និងមានប្រយោជន៍សំរាប់អនាគតខ្លួន និងសង្គមជាតិ។ ជាពិសេសប្អូនៗត្រូវថែទាំសុខភាពឱ្យបានល្អដោយធ្វើអនាម័យជាប់ជាប្រចាំ និងអនុវត្តនូវវិធានការ ការពារ និងទប់ស្កាត់កុំឱ្យកើតមានជំងឺកូវីដ-១៩។

អំណោយដែលត្រូវផ្តល់ជូននាពេលនោះមាន៖ មី១០កេស ទឹកត្រី ទឹកស៊ីអ៊ីវ១០យួរ អំបិល២០កញ្ចប់ ថវិកា ៥១ម៉ឹនរៀលសម្រាប់មណ្ឌល និងចែកជូនដល់កុមារកំព្រាក្នុងម្នាក់ៗ ឃីត១កញ្ចប់ និងថវិកា ៣ម៉ឺនរៀល ដោយឡែក ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោកជំទាវ បានផ្តល់ជូន អង្ករចំនួន១តោន មី១០កេស ត្រីខ១កេសធំ ម៉ាស១កេស និង ភេសជ្ជៈ១០កេស ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង 

0 comments:

Post a Comment