សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Sunday, August 8, 2021

ក្រសួងវប្បធម៌កម្ពុជារៀបចំការសម្តែងសិល្បៈ ដើម្បីអបអរសាទរខួបលើកទី៥៤ ថ្ងៃបង្កើតអាស៊ានតាមរយៈប្រព័ន្ធវីដេអូ

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជានៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ បាន​​រៀប​​ចំការសម្តែងសិល្បៈ ដើម្បីអបអរសាទរខួបលើកទី៥៤ ថ្ងៃបង្កើតសមាគមប្រជា​ជាតិអាស៊ី​អាគ្នេយ៍ ហៅកាត់ថា អាស៊ានតាមរយៈប្រព័ន្ធវីដេអូ។

នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានរដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌និងសិល្បៈ សម្រាប់ឆ្នាំ២០២០-២០២២បាន​​មាន​​ប្រសាសន៍ថា ព្រឹត្តិការណ៍សិល្បៈសាមគ្គីប្រជាជាតិអាស៊ាននេះ គឺមិនគ្រាន់តែជាសកម្មភាព​​ដើម្បីអបអរ​​សាទរខួបនៃថ្ងៃបង្កើតអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែវាជាសក្ខីភាពនៃចក្ខុវិស័យនិងការប្តេជ្ញាចិត្តក្នុងការ ជំរុញនិងលើកស្ទួយសកម្មភាពវប្បធម៌ ការសម្របខ្លួនទប់ទល់នឹងស្ថានភាពនៃផលប៉ះពាល់នានា​ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺ កូវីដ-១៩ ដើម្បីប្រឈមមុខនឹងស្ថានភាពថ្មី​​ឆ្ពោះទៅការរិះ​រកវិធីថ្មីៗ ក្នុងការរៀបចំសកម្មភាពវប្បធម៌តាមបែបប្រក្រតីភាពថ្មី។ កិច្ចការនេះត្រូវមានគួបផ្សំផងដែរ នូវនិន្នាការសកលថ្មីនៃបដិវត្តន៍ឧស្សាហកម្ម៤.០ ភាពវៃឆ្លាតសិប្បនិម្មិតនិងផលប៉ះពាល់នៃកូវីដ-១៩ របៀបនៃការធ្វើអាជីវកម្ម សកម្មភាពក្នុងបរិយាកាសនិងអាកាសធាតុបែបថ្មី។

លោកជំទាវរដ្ឋមន្ត្រីបានបន្តថា ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការនិងការរីកចម្រើន​​នៃវប្បធម៌អាស៊ាន​​ដ៏សម្បូរបែប សូមអនុញ្ញាតឱ្យខ្ញុំរំលេច នូវគោលការណ៍វប្បធម៌ និងសិល្បៈសំខាន់ៗ​​នៃព្រះរាជាណា​​ចក្រកម្ពុជា ក្រោមបទដ្ឋាននៃការអភិរក្សនិងការអភិវឌ្ឍន៍មរតកវប្បធម៌រូបីនិង អរូបី ស្របតាមគោលន​​យោបាយជាតិស្តីពីវប្បធម៌ និងទិសស្លោក“អភិរក្សដើម្បីការអភិវឌ្ឍន៍និងការអភិវឌ្ឍន៍ ដើម្បីអភិរក្ស” ដែលគឺជាសូចនាករ ប្រកបដោយយុទ្ធសាស្ត្រដើម្បីជួយជំរុញនូវកំណើនសេដ្ឋកិច្​​ច-សង្គមនិងការ​ការពារបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី ដ៏គង់វង្សនៃជាតិយើង។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវប្បធម៌ជាព្រលឹងនិងអត្តសញ្ញាណជាតិរបស់យើង ដែលនេះគឺជា​​ស្ពាននិងជាគ្រឹះ សម្រាប់ការសន្ទនា ការផ្សះផ្សារសង្គមប្រកបដោយសុខដុម​​ភាពនិងសន្តិភាពនៅ​​ក្នុងសង្គម។

លោកជំទាវបានបន្ថែមថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកកិច្ចការវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងក៏បានដាក់ចេញ នូវផែនការនិងវិធានការនានាក្នុងគោលបំណងលើក​​កម្ពស់ការអភិរក្សនិងអភិវឌ្ឍវប្បធម៌និងសិល្បៈ ដោយឈរលើគោលការណ៍ “រដ្ឋជាអ្នកគាំទ្រនិងអ្នក​​ការពារដៃគូ ឯកជនគឺជាអ្នកអនុវត្ត” ចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងកាត់បន្ថយភាពក្រីក្រ។លើសពីនេះទៀត កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូនៅថ្នាក់ជាតិនិងអន្តរជាតិ សង្គមស៊ីវិល​​និងអង្គការ​​ជាតិ-អន្តរជាតិ ត្រូវបានពង្រឹង បន្ថែមទៀតនូវការការពារ និងការលើកតម្លៃសិល្បៈ​​និងវប្បធម៌ក៏ដូចជាទំនៀមទម្លាប់និងប្រពៃណីជាតិដ៏ល្អផូរផង់ ស្របតាមគោលដៅ ប្រជាប្រិយក្រោម​​ទិស​​ស្លោក “បុរាណមិនយឺត សម័យមិនបរទេស” និងគោលដៅផ្សព្វផ្សាយវប្បធម៌នៃប្រទេសកម្ពុជា "ព្រះរាជាណាចក្រនៃវប្បធម៌"លើវេទិកាជាតិ និងអន្តរជាតិ ។

ជាមួយគ្នានោះដែរ លោកជំទាវបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូរឹងមាំនៅ​​ក្នុង​ក្របខណ្ឌទ្វេ​​ភាគីនិងពហុភាគី ជាពិសេស កិច្ចសហប្រតិបត្តិការវប្បធម៌ក្នុងតំបន់អាស៊ាន គឺមានតួនាទីសំខាន់ដើម្បីសម្រេចគោលដៅនៃការកសាងសហគមន៍អាស៊ាននៅឆ្នាំ២០២៥។ កិច្ចការនេះទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជាពិសេសក្នុងក្របខ័ណ្ឌ រដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ ដើម្បីរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមនានា និងផល​​ប៉ះពាល់នៃជំងឺកូវីដ-១៩ ក៏ដូចជាមាគ៌ាឆ្ពោះទៅមុខសម្រាប់វិស័យវប្បធម៌ និងសិល្បៈនា​ពេលអនាគតរបស់យើង ស្របតាមមូលបទនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន​​ទទួលបន្ទុកវប្បធម៌​​និងសិល្បៈលើកទី៩ និង កិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនា ដែលកម្ពុជាដាក់ចេញកន្លង​​មកប្រកបដោយភាពរស់រវើកនិងភាពស្វាហាប់បន្ថែមទៀត។

សូមបញ្ជាក់ថា អាស៊ានបង្កើតឡើង នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ នៅទីក្រុងបាងកកប្រទេសថៃ ដែលមានប្រទេសចំនួន៥ ជាស្ថាបនិក រួមមាន ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី និងថៃ បានព្រមព្រៀងគ្នាចុះហត្ថលេខារួមគ្នា លើសេចក្តីប្រកាសរួម ក្នុងការបង្កើត សមាគមមួយនេះឡើង ហើយសព្វថ្ងៃនេះអាស៊ានបានក្លាយជាសមាគមដែលកំពុងទទួលបានភាពលេចធ្លោ និងជោគជ័យ។ ប្រទេសកម្ពុជា បានក្លាយជាប្រទេសសមាជិកអាស៊ានទី១០ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ បន្ទាប់ពីប្រទេសប្រ៊ុយណេដារ៉ូសេឡឹម វៀតណាម ឡាវ និងមីយ៉ាន់ម៉ា៕វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

0 comments:

Post a Comment