សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Saturday, August 7, 2021

រដ្ឋបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយពីក្រុមការងាររៀបចំចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រចាំទ្វីបអឺរ៉ុប រួមនឹងសប្បុរសជន

ចំនួនអ្នកទស្សនា: Views

 


កំពង់ចាម: ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងលោក លោកស្រីជាអភិបាលរងខេត្តកាលពីថ្ងៃសុក្រ១៣រោចខែទុតិយាសាធឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី០៦ខែសីហាឆ្នាំ២០២១ អញ្ជើញទទួលអំណោយពីក្រុមការងាររៀបចំចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទ្វីបអឺរ៉ុប ដែលដឹកនាំដោយ ឯកឧត្ដម កែវ អូម៉ាលីស រួមនឹងសប្បុរសជនមួយចំនួន។

អំណោយដែលរដ្ឋបាលខេត្តទទួលបាន រួមមាន:១. ក្រុមការងាររៀបចំចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទ្វីបអឺរ៉ុប ដឹកនាំដោយឯកឧត្ដម កែវ អូម៉ាលីស បានឧបត្ថម្ភរួមមាន ឧបករណ៍តេស្តរហ័ស កូវីដ-១៩ ចំនួន ១.០០០ ឈុត និងម៉ាសចំនួន ១០.០០០ម៉ាស។២-លោកឧកញ៉ា ឡាង ទីលាង និងលោកជំទាវ ថវិកា៤លានរៀល។៣-ធនាគារABA សាខាខេត្តកំពង់ចាម អាល់កុល ២កាន ម៉ាស៊ីនវាស់កម្តៅ ០២គ្រឿង ទឹកសុទ្ធ ១០កេស និងទឹកក្រូចកូកាកូឡា ០៦កេស។៤-លោក ហុង សេងគ្រី និងលោកស្រី ជ័យ ហ៊ុយគាង ទឹកសុទ្ធ ៣០០យួរ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មានប្រសាសន៍ថា ក្នុងនាមជាក្រុមប្រឹក្សាខេត្ត ជាគណៈអភិបាលខេត្ត មន្រ្តីរាជការ ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអំណោយមនុស្សធម៌ពីសប្បុរសជនទាំងអស់ក្នុងពេលនេះ ហើយអំណោយទាំងអស់នេះពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ ស្របពេលដែលជំងឺដ៏កាចសាហាវមួយនេះកំពុងគម្រាមកំហែងដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋក្នុងខេត្តរបស់យើង៕

ដោយ ៖ ឆាយ ម៉ុត

0 comments:

Post a Comment