សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Tuesday, August 17, 2021

រដ្ឋបាលខេត្តធ្វើសន្និសីទសារព័ត៌មាន ស្ដីពីយុទ្ធនាការជាតិក្រោមប្រធានបទ« រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ »

ចំនួនអ្នកទស្សនា: Views

 


កណ្តាល : ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នៅថ្ងៃ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្តាល បានរៀបចំធ្វើសន្និ សីទសារព័ត៌មានស្ដីពី យុទ្ធនាការជាតិក្រោមប្រធានបទ « រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩»តាមប្រព័ន្ធវីដេអូ Zoom Meeting ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។

ឯកឧត្តម គង់ សោភ័ណ្ឌ មានប្រសាសន៍ថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងដើម្បីក្រើនរម្លឹក ពញ្ញាក់ស្មារតី និងការបង្កើនជំរុញការចូលរួមរបស់បុគ្គល គ្រួសារ និង សហគមន៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ស្ថាប័ន-ក្រសួងពាក់ព័ន្ធ អង្គភាពសាធារណៈដទៃទៀត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញនានា អង្គការជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និង សេវាឯកជនទាំងអស់ ពួតដៃរួមគ្នាអនុវត្តន៍វិធានការចាំបាច់នានា ដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សន្និសីទសារព័ត៌មាននេះ រៀបចំដោយអនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និង ទំនាក់ទំនងសាធារណៈ (អ.ប.ទ) នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ហើយក៏មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីអភិបាលរងខេត្ត និង មន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ ៕

 (ប្រភពៈរដ្ឋបាលខេត្តកណ្ដាល)

0 comments:

Post a Comment