សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Thursday, September 30, 2021

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យដោះលែងយានយន្តដែល ក្រសួងសាធារណការ និងដឹកជញ្ជូនបានឃាត់ទុករយៈពេលមួយឆ្នាំ ក្នុងបទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់

ចំនួនអ្នកទស្សនា: Views

   

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុយនឹងច្បាប់ចំនួន ២២៩គ្រឿង មុនកាលកំណត់ ដែលបានឃាត់ទុកនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន។


សូមជំរាបថា នាពេលថ្មីៗនេះ ដោយស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល ហើយរាជរដ្ឋាភិបាលបានរៀបចំកែសម្រួល និងដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងបរិបទក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដូចជា៖ ការបើកឱ្យដំណើរការឡើងវិញ សាលារៀន ផ្សារទំនើប ផ្សារសាធារណៈ តំបន់ទេសចរណ៍ និងការស្ដារសកម្មភាពធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច និងសង្គម ផ្សេងៗទៀត។ ម្យ៉ាងវិញទៀត ដើម្បីស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ជាពិសេសការគាំទ្រដល់ការរស់ឡើងវិញរបស់វិស័យឯកជន និងជាការលើកលែងបន្ធូរបន្ថយ និងផ្ដល់ឱកាសសារជាថ្មីនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ ដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានផាកពិន័យ និងការឃាត់ទុកយានយន្តក្នុងបទល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រាជរដ្ឋាភិបាលកម្ពុជានឹងអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនដោះលែងយានយន្តទាំង ២២៩គ្រឿងខាងលើជូនទៅម្ចាស់យានយន្តដើម្បីប្រកបអាជីវកម្មឡើងវិញ។ ប៉ុន្តែយានយន្តទាំងឡាយណាដែលមិនទាន់បង់ប្រាក់ពិន័យត្រូវធ្វើការបង់ប្រាក់ពិន័យតាមច្បាប់កំណត់ជាមុនសិនទើបអនុញ្ញាតឱ្យមានការដោះលែង។


ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យមានការដោះលែង និងបន្ធូរបន្ថយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះក៏ពិតមែន ប៉ុន្តែសូមម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងឡាយគោរព និងអនុវត្តតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ហើយសូមឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវតែបន្តអនុវត្តយ៉ាងតឹងរ៉ឹងចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដោយមិនមានការលើកលែងជាលើកទី២ ទៀតទេ។ ជាងនេះទៀត ក្រសួង ត្រូវខិតខំធ្វើការផ្សព្វផ្សាយជូនដំណឹងឱ្យបានទូលំទូលាយបន្ថែមទៀតអំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាដល់សាធារណជនទូទៅ ឱ្យបានយល់ដឹង និងជ្រួតជ្រាបកាន់តែច្បាស់។


ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាចក្រកម្ពុជា សូមកោតសរសើរដល់ក្រសួងសាធារណការ និងដឹកជញ្ជូន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តយ៉ាងម៉ឺងម៉ាត់ដោយឈរលើបទដ្ឋានច្បាប់នៃការដឹកជញ្ជូន លើការរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់៕









ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានដង្ហែផ្កាប្រាក់សាមគ្គី ចូលរួមកសាងសាលាឆាន់ នៅវត្តព្រហ្មចារីយ៍ហៅវត្តព្រែកក្របៅ

ចំនួនអ្នកទស្សនា: Views

   

ខេត្តកណ្តាល៖ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង ភរិយា រួមជាមួយ ថ្នាក់ដឹកនាំសមាគមបានដង្ហែផ្កាប្រាក់សាមគ្គីជាបច្ច័យជាង ១,០០០$ និងទេយវត្ថុជាច្រើន ប្រគេនព្រះគ្រូ សេង សុភ័ស្ត ចៅអធិការវត្តព្រហ្មចារីយ៍ ហៅវត្តព្រែកក្របៅ ស្ថិតក្នុងឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីចូលរួមកសាងសាលាឆាន់ ផ្នែកបង្កាន់ដៃ និង ផ្ទាំងគំនូរ នាថ្លៃសីល ៨រោច ខែភទ្របទ ត្រូវថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។


សូមជម្រាបថា បច្ច័យកសាង និង ទេយ្យវត្ថុដែលបានប្រគេននេះ បានមកពីការចូលរួមរបស់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រួសាររបស់ ឃីម រដ្ឋា ចាងហ្វាងគេហទំព័ររស្មីស្ទឹងត្រង់ និង កល្យាណមិត្តសមាគមជាច្រើនរូប តាមការផ្តួចផ្តើមបុណ្យរបស់ លោកប្រធាន ទេស វិបុល  និង លោកអគ្គលេខាធិការ ថាំង ប៊ុនសុង។


បន្ទាប់ពីពិធីប្រគេន ព្រះសង្ឃបានសូត្រចម្រើនព្រះបរិត្ត និងអោយពរម្ចាស់ទានទាំងអស់ សូមជួបប្រទះតែនឹងព្រះពុទ្ធពរ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។


 ពិធីនេះចូលរួមដោយ៖

១.លោក ទេស វិបុល និងភរិយា 

២.លោក ហង្ស ចក្រា អនុប្រធានទី២

៣.លោក ថាំង ប៊ុនសុង អគ្គលេខាធិការ

៤.លោក ឃីម រដ្ឋា សមាជិកសមាគម និងជា ចាងហ្វាងគេហទំព័ររស្មីស្ទឹងត្រង់ និងភរិយា ព្រមទាំង ម្តាយ

៥.លោក ម៉ី សារិត សមាជិកសមាគម

៦.លោក យ៉ាន់ ងឿន សមាជិកសមាគម......។








Wednesday, September 29, 2021

រដ្ឋបាលខេត្តកំពងធំ ព្រះរាជអាជ្ញា ស្នងការ និងមេបញ្ជាការអាវុធហត្ថខេត្ត ទទួលបានទឹកសុទ្ធ និងសម្ភារការពារជំងឺកូវីដពីសប្បុរសជន

ចំនួនអ្នកទស្សនា: Views

  

(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ អយ្យការអមសាលាដំបូងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានទទួលអំណោយជាសម្ភារដើម្បីការពារជំងឺកូវីដ១៩ ពីលោក ហ៊ុន គឹមជាតិ ក្មួយបង្កើតសម្តេចតេជោ ហ៊ុន សែន និងក្រុមការងារ សំដៅចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវមួយនេះ ហើយខេត្តកំពង់ធំ ក៏ជាខេត្តមួយកំពុងរងការវាយលុកពីជំងឺនេះផងដែរ។

ស្ថានប័នខេត្តខាងលើនេះ បានទទួលអំណោយរួមមាន៖ ម៉ាស់ចំនួន ៥ពាន់ម៉ាស, អាល់កុល៣កាន និងទឹកបរិសុទ្ធចំនួន៣០កេស ក្នុងមួយអង្គភាព។ អំណោយទាំងនេះ ត្រូវបានទទួលពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ, លោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការអាវុធហត្ថខេត្ត។

នៅក្នុងពិធីប្រគល់ និងទទួលខាងលើនេះ លោក ហ៊ុន គឹមជាតិ បានថ្លែងថា អំណោយទាំងនេះជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសរដ្ឋបាលខេត្ត ដែលកំពុងបានខ្នះខ្នែងស្វាហាប់ក្នុងការប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។

លោកបានបន្ថែមថា សម្ដេចតេជោ ហ៊ុន សែន ខ្វាយខ្វល់ណាស់ពីសុខទុក្ខរបស់ប្រជារាស្ត្រគ្រប់ៗគ្នា ទាំងអស់ទូទាំងប្រទេស ខ្លាចក្រែងពលរដ្ឋមានការឆ្លងជំងឺកាចសាហាវនេះ ហើយសម្តេចបានប្រឹងប្រែងទាំងយប់ទាំងថ្ងៃ គ្មានសម្រាកស្រួលខ្លួនឡើយ ធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាន មិនឲ្យមានការឆ្លងទ្រង់ទ្រាយធំជាដាច់ខាត និងឈានទៅរកការកាត់ផ្ដាច់កាចម្លងនេះមិនឲ្យរាតត្បាតតទៅមុខទៀត។

ជាការឆ្លើយតប ថ្នាក់ដឹកនាំខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់លោក ហ៊ុន គឹមជាតិ និងក្រុមការងារ ដែលមានទឹកចិត្តសប្បុរសជួយឧបត្ថម្ភសម្ភារទាំងនេះជូន ជាការរួមចំណែកទប់ស្កាត់ជំងឺកូវីដ១៩នៅក្នុងខេត្ត៕


អាជ្ញាធរខេត្តសៀមរាប បន្ថែមការអនុវត្តវិធានការច្បាប់តឹងរ៉ឹងនៅតំបន់ហានិភ័យខ្ពស់ក្នុងក្រុង ដើម្បីអាចឈានទៅរកការដកភូមិមួយចំនួនទៀតចេញពីតំបន់ក្រហម !

ចំនួនអ្នកទស្សនា: Views

 


សៀមរាប៖ កាលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងនាមគណ:បញ្ជាការឯកភាពខេត្ត បង្ហាញថា ការរឹតបន្តឹង បន្ថែមលើវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងក្រុងសៀមរាបនេះ កម្លាំងប្រតិបត្តិការកំពុងធ្វើសកម្មភាពយាមល្បាតយ៉ាងតឹងរ៉ឹង នៅលើទីតាំងគោលដៅជាង ១០០គោលដៅ។

លោកស្នងការ បានបញ្ជាក់ថា ក្រោមបទបញ្ជារបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពខេត្តសៀមរាប កម្លាំងសមត្ថកិច្ចទាំង៣ រួមមានកងកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត កងកម្លាំងយោធាមកពីតំបន់ប្រតិបត្តិការសឹករងខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រួមទាំងកម្លាំងប្រជាការពារភូមិ ដែលជាកងកម្លាំងសហការនៅតាមមូលដ្ឋាន ដោយបន្ថែមមធ្យោបាយល្បាតចល័តយ៉ាងតឹងរ៉ឹង ដោយប្រើប្រាស់កម្លាំងសមត្ថកិច្ចបំពាក់ដោយម៉ូតូជាង ៩០គ្រឿង និងរថយន្តចំនួន ៥គ្រឿងបន្ថែមទៀត ព្រមទាំងសម្ភារឧបករណ៍ឃាត់ស្ទាក់មួយចំនួនទៀតផងដែរ។ ទាំងនេះ គឺជាយន្តការរឹតបន្តឹងចាំបាច់ នៅក្នុងតំបន់ក្រហម និងតំបន់លឿងទុំ លើមូលដ្ឋានសង្កាត់ទាំង១២ នៃក្រុងសៀមរាប ដើម្បីកាត់បន្ថយហានិភ័យ និងឈានទៅកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។

បទបញ្ជា នៃការរឹតបន្តឹងនេះ ត្រូវបានដាក់ចេញនៅចុងសប្តាហ៍ទី២ ខណ: រដ្ឋបាលខេត្ត បានបន្តកំណត់សង្កាត់ចំនួន៤ នៃក្រុងសៀមរាប ស្ថិតក្នុងតំបន់ក្រហម និងបានដកភូមិមួយចំនួនចេញពីតំបន់ក្រហម មកជាតំបន់លឿងទុំបណ្ដោះអាសន្នវិញ។ គួររំលឹកដែរថា ក្នុងសប្តាហ៍ទី១ កន្លងទៅ វិធានរដ្ឋបាលដែលត្រូវបានអនុវត្ត គឺត្រឹមតែការឃាត់ទុកមធ្យោបាយធ្វើដំណើរដែលបានធ្វើចរាចរណ៍ល្មើសបំរាម និងមានការផាកពិន័យជាប្រាក់តែប៉ុណ្ណោះ មិនមានការឃាត់ខ្លួនម្ចាស់យានយន្តទាំងនោះទេ ក៏ប៉ុន្តែការរឹតបន្តឹងនៅពេលនេះ នឹងធ្វើការឃាត់ខ្លួនម្ចាស់យានយន្តល្មើសបំរាម និងអាចឈានទៅទទួលទោសទណ្ឌតាមច្បាប់ដែលបានកំណត់ដោយរាជរដ្ឋាភិបាលផងដែរ។

ការចេញបទបញ្ជារឹតបន្តឹងបន្ថែមនេះ គឺយោងតាមការពិនិត្យឃើញថា បងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ក្នុងក្រុងសៀមរាប ពុំបានអនុវត្តត្រឹមត្រូវតាមសេចក្ដីណែនាំរបស់អាជ្ញាធរ ដែលជាវិធានការរដ្ឋបាល បិទខ្ទប់តំបន់ក្រហមនិងតំបន់លឿងទុំ ពិសេសគឺការបំពានបំរាមចេញពីលំនៅដ្ឋានជាដើម ដែលបានបង្កឱ្យការទប់ស្កាត់ឆ្លងរាលដាលជំងឺកូវីដ-១៩ ពុំមានប្រសិទ្ធភាពឆ្លើយតបទៅតាមផែនការ ដែលគ្រោងនឹងបន្តដកភូមិមួយចំនួនទៀត ចេញពីតំបន់ក្រហមនោះឡើយ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ dara

Tuesday, September 28, 2021

រដ្ឋបាលខេត្តសៀមរាប បានធ្វើការផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជាពលរដ្ឋ ស្ថិតក្នុងតំបន់ក្រហម នៃក្រុងសៀមរាប បានជិត ៣ពាន់គ្រួសារហើយ គិតត្រឹមថ្ងៃទី២៧ ខែកញ្ញានេះ !

ចំនួនអ្នកទស្សនា: Views

 


សៀមរាប៖ ដោយមើលឃើញពីការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ក្រហម កំណត់ដោយរដ្ឋបាលខេត្ត ដែលជាតំបន់កំពុងប្រឈមនឹងហានីភ័យខ្ពស់ចំពោះការឆ្លងរាលដាល នៃជំងឺកូវីដ-១៩នោះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងសាលាខេត្តសៀមរាប បានរៀបចំយុទ្ធនាការផ្គត់ផ្គង់ស្បៀង អាហារដល់ប្រជាពលរដ្ឋជួបការខ្វះខាត ដោយគិតមកត្រឹមនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានផ្គត់ផ្គង់ស្បៀងអាហារដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិ សង្កាត់ ដែលកំណត់ជាតំបន់ក្រហម បានចំនួន ២,៦៧៨គ្រួសារ លើចំនួនសរុបជាង ៧ពាន់គ្រួសារ ។

លោក ស៊ុន ចំណាន ក្រុមការងាររៀបចំផ្គត់ផ្គង់ស្បៀងអាហារ នៃរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ក្រោមកិច្ចយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានរៀបចំក្រុមការងារផ្គត់ផ្គង់ស្បៀងអាហារ ដោយសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត និងការចូលរួមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា និងមន្ត្រីរាជការសាលាខេត្ត ព្រមទាំងបងប្អូនសមាគមម៉ូតូកង់បី បានស្ម័គ្រចិត្ត ក្នុងការដឹកជញ្ជូនស្បៀងយកទៅចែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅក្នុងភូមិសាស្ត្រតំបន់ក្រហម ខណ:ដែលរដ្ឋបាលខេត្តជាអ្នកផ្គត់ផ្គង់ប្រេង ហើយបងប្អូនអ្នកដឹកជញ្ជូនស្បៀងនេះ ក្នុងរយ:ពេល ១សប្តាហ៍ ត្រូវយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ម្ដង ដើមី្បជៀសវាងកុំឲ្យនាំមេរោគកូវីដ-១៩ ចូលក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនៃការចុះចែកស្បៀងអាហារដល់ប្រជាពលរដ្ឋ នារយ:កាលកន្លងមកនេះ ឯកឧត្តម គុជ លីណា អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានបញ្ជាក់ថា ស្បៀងអាហារដែលផ្ដល់ជូនដល់ប្រជាពលរដ្ឋ គឺបានមកពីការឧបត្ថម្ភរបស់រដ្ឋបាលខេត្ត និងសប្បុរសជនទាំងក្នុង និងក្រៅខេត្ត រួមនឹងសាខាកាកបាទក្រហមកម្ពុជាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តផងដែរ ដើមី្បធ្វើការផ្គត់ផ្គង់ជូនបងប្អូនជួបការខ្វះខាត ក្នុងពេលដែលរដ្ឋបាលខេត្ត បានបិទខ្ទប់ និង កំណត់ជាតំបន់ក្រហម រយ:ពេល ពីរសប្តាហ៍នេះ ដោយធ្វើការចែកជូនបងប្អូនជួបការខ្វះខាត នៅតាមខ្នងផ្ទះផ្ទាល់ ដើម្បីកាត់បន្ថយការជួបជុំ និងការប្រមូលផ្តុំ គឺធ្វើទៅតាមភាពជាក់ស្តែង ដោយមិនប្រកាន់បក្ខពួក និន្នាការនយោបាយ ឬ គ្រួសារនិយមនោះឡើយ ឲ្យតែបងប្អូនជួបការខ្វះខាត ក្រុមការងារយើងបានផ្តល់ជូនទាំងអស់ ទោះបីមិនមានប័ណ្ណ ក្រ១,ក្រ២ ក៏ដោយ ឲ្យតែឃើញភាពខ្វះខាតគឺផ្តល់ជូនតែម្តង។

លោក អ៊ុន ពាន់ អ្នកស្ម័គ្រចិត្តដឹកជញ្ជូនដោយម៉ូតូរឺម៉ក់កង់បី បានបញ្ជាក់ថា ចាប់ពីរដ្ឋបាលខេត្តសម្រេចកំណត់ជាតំបន់ក្រហមមក ក្រុមរឺម៉ក់ម៉ូតូកង់បីរបស់ពួកគាត់ បានបម្រើសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ និងចូលរួមចុះចែកអំណោយជូនបងប្អូនខ្វះខាតនៅតាមលំនៅដ្ឋាន ក្នុងភូមិសាស្ត្របិទខ្ទប់ តំបន់ក្រហម ដោយការពេញចិត្តជួយបងប្អូន ដែលកំពុងជួបការលំបាក ក្រុមការងារយើងនឹងដឹកជញ្ជូនទៅផ្តល់ជូនទាំងអស់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

ក្នុងរយៈពេលមួយសប្តាហ៍នៃពិធីកាន់បិណ្ឌភ្ញៀវទេសចរទៅកម្សាន្តក្នុងខេត្តពោធិ៍សាត់មានចំនួនជិត៤០០០នាក់

ចំនួនអ្នកទស្សនា: Views

 



ខេត្តពោធិសាត់: ក្នុងរយៈពេលមួយសប្តាហ៍នៃពិធីកាន់បិណ្ឌ ភ្ញៀវទេសចរទៅកម្សាន្តក្នុងខេត្តពោធិ៍សាត់ មានចំនួនជិត៤០០០នាក់ បានដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាក្នុងខេត្ត ស្របពេលដែលចរន្តទេសចរណ៍ ផ្ទៃក្នុងបានចាប់ផ្តើមកម្រើក ឡើងវិញនេះ ហើយមន្ទីរទេសចរណ៍បានពង្រឹងវិធានការសុខាភិបាលការពារជំងឺកូវីដ-១៩ បានយ៉ាងម៉ឺងម៉ាត់ ដើម្បីសុវត្ថិភាព ទាំងភ្ញៀវទេសចរ និងអ្នកផ្តល់សេវាកម្មទេសចរណ៍ផងដែរ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍...

លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ទោះបី រាជរដ្ឋាភិបាល បានបិទពិធីសាសនាមិនឲ្យមានការជួបជុំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ក៍ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាល បានបើកឱ្យភ្ញៀវទេសចរដើរលេងតាមរមណីយដ្ឋាននានា តែត្រូវអនុវត្តវិធានរបស់ក្រសួងសុខាភិបាល និងវិធានក្រសួងទេសចរណ៍ យ៉ាងម៉ឺងម៉ាត់ជាទីបំផុត ។

លោកបន្តថា ដើម្បីសន្តិសុខសុវត្ថិភាពសណ្ដាប់អនាម័យបរិស្ថាន និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ស្របតាមអនុសាសន៍នៃប្រមុខ រាជរដ្ឋាភិបាល មន្ទីរបានណែនាំឲ្យសហគមន៍នៅតាមតំបន់ទេសចរណ៍ទាំងអស់តម្រូវឲ្យភ្ញៀវអនុវត្តនូវគោលការណ៍ដូចខាងក្រោម៖

១. ពាក់ម៉ាស់ ២. វាស់កម្ដៅ ៣. លាងដៃនឹងទឹកអាល់កុល៤ . រក្សាគម្លាតសុវត្ថិភាព (១ ,៥ម៉ែត្រ) ៥. កត់ត្រាលេខទូរសព្ទ ៦. បង្ហាញ កាតចាក់វ៉ាក់សាំង ២ដង ទៅ៣ដងរួច និង៦. ភ្ញៀវមិនទាន់ចាក់វ៉ាក់សាំងតម្រូវឲ្យធ្វើតេស្តរហ័ស (Rapid Test)ជាមុនទើបអនុញ្ញាត ឲ្យចូលតាមទីតាំងកម្សាន្តផ្សេងៗនោះ។

លោកបន្តទៀតថា ក្នុងរយៈពេលមួយសប្តាហ៍នៃពិធីកាន់បិណ្ឌនេះភ្ញៀវជាតិមកពីគ្រប់ទិសទីចូលមកលំហែរកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តពោធិ៍សាត់ មានចំនួនជិត៤០០០នាក់ ក្នុងនោះទទួលបានការយកចិត្តទុកដាក់ គ្រប់គ្រងការពារ ពីអាជ្ញាធរសមត្ថកិច្ចផងដែរ។

«យើងបានសរុបមួយសប្តាហ៍ចាប់ពីថ្ងៃទី ២០ដល់ថ្ងៃទី ២៦នេះ សរុបភ្ញៀវទេសចរមកលេងចំនួន៣៦៦៨នាក់ បើគិតទូទាំង ប្រទេសយើងជាប់ចំណាត់ថ្នាក់លេខ៨។ឥឡូវភ្ញៀវបុកមកច្រើនមែនទែនគាត់មានការប្រុងប្រយ័ត្ន ដោយមន្ទីរបានចុះណែនាំអនុវត្ត បែងចែកក្រុមការងារនៅមន្ទីរទេសចរណ៍ទាំងអស់ យើងបែកជា ៥ក្រុម ដើម្បីទទួលបន្ទុកផ្សព្វផ្សាយ ដល់រមណីយដ្ឋាននានា ក្នុងឱកាស កាន់បិណ្ឌនិងភ្ជុំបិណ្ឌខាងមុខនេះ»។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កាលពីឆ្នាំ២០២០កន្លងទៅមានភ្ញៀវទេសចរ ចូលមកកម្សាន្ត ក្នុងខេត្តពោធិ៍សាត់ សរុបចំនួន៧២ម៉ឺននាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៩ កើនឡើង៤៣ភាគរយ ៕