សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Tuesday, September 28, 2021

ក្នុងរយៈពេលមួយសប្តាហ៍នៃពិធីកាន់បិណ្ឌភ្ញៀវទេសចរទៅកម្សាន្តក្នុងខេត្តពោធិ៍សាត់មានចំនួនជិត៤០០០នាក់

ចំនួនអ្នកទស្សនា: Views

 



ខេត្តពោធិសាត់: ក្នុងរយៈពេលមួយសប្តាហ៍នៃពិធីកាន់បិណ្ឌ ភ្ញៀវទេសចរទៅកម្សាន្តក្នុងខេត្តពោធិ៍សាត់ មានចំនួនជិត៤០០០នាក់ បានដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាក្នុងខេត្ត ស្របពេលដែលចរន្តទេសចរណ៍ ផ្ទៃក្នុងបានចាប់ផ្តើមកម្រើក ឡើងវិញនេះ ហើយមន្ទីរទេសចរណ៍បានពង្រឹងវិធានការសុខាភិបាលការពារជំងឺកូវីដ-១៩ បានយ៉ាងម៉ឺងម៉ាត់ ដើម្បីសុវត្ថិភាព ទាំងភ្ញៀវទេសចរ និងអ្នកផ្តល់សេវាកម្មទេសចរណ៍ផងដែរ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍...

លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ទោះបី រាជរដ្ឋាភិបាល បានបិទពិធីសាសនាមិនឲ្យមានការជួបជុំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ក៍ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាល បានបើកឱ្យភ្ញៀវទេសចរដើរលេងតាមរមណីយដ្ឋាននានា តែត្រូវអនុវត្តវិធានរបស់ក្រសួងសុខាភិបាល និងវិធានក្រសួងទេសចរណ៍ យ៉ាងម៉ឺងម៉ាត់ជាទីបំផុត ។

លោកបន្តថា ដើម្បីសន្តិសុខសុវត្ថិភាពសណ្ដាប់អនាម័យបរិស្ថាន និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ស្របតាមអនុសាសន៍នៃប្រមុខ រាជរដ្ឋាភិបាល មន្ទីរបានណែនាំឲ្យសហគមន៍នៅតាមតំបន់ទេសចរណ៍ទាំងអស់តម្រូវឲ្យភ្ញៀវអនុវត្តនូវគោលការណ៍ដូចខាងក្រោម៖

១. ពាក់ម៉ាស់ ២. វាស់កម្ដៅ ៣. លាងដៃនឹងទឹកអាល់កុល៤ . រក្សាគម្លាតសុវត្ថិភាព (១ ,៥ម៉ែត្រ) ៥. កត់ត្រាលេខទូរសព្ទ ៦. បង្ហាញ កាតចាក់វ៉ាក់សាំង ២ដង ទៅ៣ដងរួច និង៦. ភ្ញៀវមិនទាន់ចាក់វ៉ាក់សាំងតម្រូវឲ្យធ្វើតេស្តរហ័ស (Rapid Test)ជាមុនទើបអនុញ្ញាត ឲ្យចូលតាមទីតាំងកម្សាន្តផ្សេងៗនោះ។

លោកបន្តទៀតថា ក្នុងរយៈពេលមួយសប្តាហ៍នៃពិធីកាន់បិណ្ឌនេះភ្ញៀវជាតិមកពីគ្រប់ទិសទីចូលមកលំហែរកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តពោធិ៍សាត់ មានចំនួនជិត៤០០០នាក់ ក្នុងនោះទទួលបានការយកចិត្តទុកដាក់ គ្រប់គ្រងការពារ ពីអាជ្ញាធរសមត្ថកិច្ចផងដែរ។

«យើងបានសរុបមួយសប្តាហ៍ចាប់ពីថ្ងៃទី ២០ដល់ថ្ងៃទី ២៦នេះ សរុបភ្ញៀវទេសចរមកលេងចំនួន៣៦៦៨នាក់ បើគិតទូទាំង ប្រទេសយើងជាប់ចំណាត់ថ្នាក់លេខ៨។ឥឡូវភ្ញៀវបុកមកច្រើនមែនទែនគាត់មានការប្រុងប្រយ័ត្ន ដោយមន្ទីរបានចុះណែនាំអនុវត្ត បែងចែកក្រុមការងារនៅមន្ទីរទេសចរណ៍ទាំងអស់ យើងបែកជា ៥ក្រុម ដើម្បីទទួលបន្ទុកផ្សព្វផ្សាយ ដល់រមណីយដ្ឋាននានា ក្នុងឱកាស កាន់បិណ្ឌនិងភ្ជុំបិណ្ឌខាងមុខនេះ»។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កាលពីឆ្នាំ២០២០កន្លងទៅមានភ្ញៀវទេសចរ ចូលមកកម្សាន្ត ក្នុងខេត្តពោធិ៍សាត់ សរុបចំនួន៧២ម៉ឺននាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៩ កើនឡើង៤៣ភាគរយ ៕


0 comments:

Post a Comment