សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Tuesday, September 21, 2021

សារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសនៃទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

សារលិខិតរបស់សម្តេចតេជោ ដែលបណ្តាញព័ត៌មាន  ទទួលនៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ លើកឡើងថា អង្គការសហប្រជាជាតិ បានអនុម័តយកថ្ងៃទី២១ ខែកញ្ញា ជារៀងរាល់ឆ្នាំ សម្រាប់ពិភពលោកប្រារព្ធទិវាសន្តិភាពអន្តរជាតិ ដើម្បីឧទ្ទិសដល់ការពង្រឹងឧត្តមគតិសន្តិភាព សំរាប់ប្រជាជន និងបណ្តាប្រទេសទាំងអស់នៅទូទាំងសកលលោក។

សម្រាប់ឆ្នាំ២០២១នេះ នៅក្នុងបរិបទដែលពិភពលោក កំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយជំងឺរាតត្បាតកូវីដ-១៩ ទិវាសន្តិភាពអន្តរជាតិត្រូវបាន រៀបចំក្រោមមូលបទ «ការស្តារពិភពលោកឱ្យមានភាពប្រសើរឡើងវិញ ប្រកបដោយសមធម៌ និងនិរន្តរភាព» ដោយផ្តល់គុណតម្លៃជាចម្បងដល់សន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការខិតខំប្រឹងប្រែង រួមគ្នាស្គាពិភពលោកឱ្យរួចផុតពីគ្រោះមហន្តរាយ បង្កឡើងដោយជំងឺរាតត្បាតនេះ។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោមានសេចក្តីសោមនស្សរីករាយ សូមចូលរួមជាមួយសហគមន៍អន្តរជាតិ អបអរសាទរប្រារព្ធទិវាសន្តិភាពអន្តរជាតិដ៏មហោឡារិកនេះ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាកល អំពីគុណតម្លៃដ៏វិសេសវិសាលនៃសន្តិភាព និងបង្ហាញពីឆន្ទៈដ៏ខ្ជាប់ខ្លួនរបស់កម្ពុជា នៅក្នុងការបន្តកសាង និងថែរក្សាសន្តិភាព ស្ថិរភាពឱ្យបានគង់វង្ស ឋិតស្ថេរយូរអង្វែង៕

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖



0 comments:

Post a Comment