សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Saturday, October 9, 2021

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា បាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ចែកជូនគ្រួសារមានជីវភាពខ្វះខាតចំនួន ៤គ្រួសារ នៅស្រុកកំពង់លែង

ចំនួនអ្នកទស្សនា: Views

 


កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក និងលោក ចេង ចាន់ដូណា អភិបាលស្តីទីស្រុកកំពង់លែង លោកមេបញ្ជាការរងកងរាជអាវុធហត្ថ អធិការ អធិការរងស្រុក រួមនិងលោកក្រុមការងារជានាយទាហាន នាយទាហានរងក្នុងកងកម្លាំងមួយចំនួនទៀត ចែកជូនគ្រួសារមានជីវភាពខ្វះខាតចំនួន ៤គ្រួសារ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

អំណោយដែលត្រូវផ្តល់ជូននាពេលនេះមានចំនួនៈ ៤ គ្រួសារ ១.ឈ្មោះ ឌុច យ៉េន ភេទស្រី អាយុ ៦៣ឆ្នាំ រស់នៅភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង

២.ឈ្មោះ ម៉ាត់ ជីម ភេទប្រុស អាយុ២៥ ឆ្នាំ ៣.ឈ្មោះយ៉ន់ យ៉េត ភេទប្រុស អាយុ ២៤ឆ្នាំ ៤.ឈ្មោះ មឿន មុឺន អាយុ ៤៥ឆ្នាំរស់នៅភូមិឃុំខាងលើជាមួយគ្នា។ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករចំនួនៈ ១២០ គីឡូក្រាម , មី ២កេស , ទឹកត្រី ១យួរ , ទឹកសុីអុីវ ១យួរ , ត្រីខកំប៉ុង ១យួរ,ម៉ាស់ ១ប្រអប់ , សុីម៉ង់ត៍ ៥មេ, សង្ហសី ៥សន្លឹក, និងថវិកា ១០០.០០០រៀល។

មានប្រសាសន៍ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ អ៊ុ សុភា បានមានប្រសាសន៍ថា៖ ដោយសារមានជម្ងឺសាកលកូវីដ-19ផង និងបំម្លែងថ្មី (ដែលតា) ផងបានឆ្លងរីករាលដាលជាសកលបណ្តាលឲ្យ មានអ្នកឈឺ និង ស្លាប់ជាច្រើននាក់។ ហើយនៅកម្ពុជាក៏មានការឆ្លងនាំចូលពីក្រៅប្រទេសផងដែរ ធ្វើឲ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ចជាតិនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានស្ទើរគ្រប់ទីកន្លែងផងដែរ។ ដោយសារទទួលរងនូវផលប៉ះពាល់ដល់ជីវភាពរស់នៅនេះហើយទើបថ្នាក់ដឹកនាំគិតគូបានផ្តល់អំណោយជាស្បៀងគ្រឿងឧបភោគបរិភោគ និងគ្រឿងសំណង់មួយចំនួនដើម្បីរៀបចំចែកជូនដល់គ្រួសារយើងដែលជួបការលំបាកក្រីក្រចំនួន៤គ្រួសារថ្ងៃនេះ សម្រាប់ជួយសម្រួលនិងដោះស្រាយជីវភាពប្រចាំថ្ងៃដែលមានការខ្វះខាតខ្លាំងបំផុត។

លោកឧត្តមសេនីយ៍ ក៏បានមានប្រសាសន៍បន្តថាៈ នេះជាការនឹករលឹក និងគិតគូរខ្ពស់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋពីថ្នាក់ដឹកនាំគ្រប់លំដាប់ពីជីវភាពប្រចាំថ្ងៃ។ លោកបានផ្តាំផ្ញើដល់គ្រួសារទាំងនោះត្រូវយកចិត្តិទុកដាក់ថែទាំសុខភាពរស់នៅដោយមានអនាម័យជាប្រចាំពិសេស ត្រូវអនុវត្តឱ្យបាននូវវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំអោយកើតមានក្នុងគ្រួសារនិងសហគមន៍របស់យើង ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សម្រួលផ្សាយដោយ៖ dara


0 comments:

Post a Comment