សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។

Friday, January 21, 2022

ឯកឧត្តម ថោង ខុន អញ្ជើញជាអធិបតីបិទវេទិការទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២និងប្រគល់ ស្លាកបន្តវេន្តទៅប្រទេសឥណ្ឌូនេស៊ី សម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ាននៅឆ្នាំ២០២៣

ចំនួនអ្នកទស្សនា: Views



 ព្រះសីហនុ: ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២  ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មការអន្តរក្រសួងរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ និងជាប្រធានវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ អញ្ជើញជាអធិបតីក្នុងពិធីបិទវេទិការទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២(ATF 2022) និងប្រគល់ស្លាកបន្តវេនសម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ាន ឱ្យទៅសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលតំណាងដោយលោកជំទាវ Ni Wayan Giri Adnyani អគ្គលេខាធិការអចិន្រ្តៃយ៍នៃក្រសួងទេសចរណ៍ និងសេដ្ឋកិច្ច នៃសាធារណរដ្ឋឥណ្ឌូនេស៊ី សម្រាប់វេទិការ ទេសចរណ៍​អាស៊ានឆ្នាំ២០២៣​ ខាងមុខ នាល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

រូបថត៖ ងូ សុមុនី

Monday, January 17, 2022

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ស្នើឱ្យបន្តរក្សាសាមគ្គីភាពផ្ទៃក្នុង ដើម្បីរួមគ្នាឆ្ពោះទៅជោគជ័យ ស៊ីហ្គេម ២០២៣

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ ៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានស្នើឱ្យសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ លោកគ្រូ-អ្នកគ្រូបង្វឹក និងកីឡាករ-កីឡាការិនី បន្តរក្សាសាមគ្គីភាពផ្ទៃក្នុង សហការគ្នា និង បង្កើនភាពស្និទ្ធស្នាល ក្នុងការជំរុញប្រភេទកីឡាការ៉ាតេកម្ពុជា ឱ្យកាន់តែខ្លាំងក្លា ប្រកបដោយឆន្ទៈមោះមុតបន្ថែមទៀត ដើម្បីឈានឆ្ពោះទៅរកជោគជ័យ ពីការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។ 

 នេះជាការលើកឡើងរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ នៅក្នុងឱកាសបិទការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ កាលពីថ្ងៃ១៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ 

 ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរៀបចំការប្រកួត កីឡាករ កីឡាការិនី គ្រូបង្វឹកទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ដោយតម្កល់ស្មារតីកីឡាការ៉ាតេឱ្យខ្ពស់ត្រដែត និងខិតខំប្រឹងប្រែងបំពេញភារកិច្ចរៀងៗខ្លួន រហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់មកដល់ពេលនេះ។ ដើម្បីពង្រឹងសក្តានុពលកីឡាការ៉ាតេ បន្ថែមទៀតលើឆាកអន្តរជាតិ ពិសេសការប្រកួតកីឡា SEA Games ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ នៅកម្ពុជាឱ្យទទួលបានជោគជ័យ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ក្នុងនោះ បន្តពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិ បត្តិការផ្ទៃក្នុងគ្រួសារការ៉ាតេ ឱ្យបានកាន់តែរឹងមាំ។ 

ត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ក្នុងការបង្កើនគុណផលកីឡាការ៉ាតេឱ្យដល់កម្រិតខ្ពស់ ឈានទៅរកជ័យលាភីពីការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ ប្រកបដោយភាពជឿជាក់។ ត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ SEAKF Championship លើកទី៩ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤-២២ ខែមីនា ឆ្នាំ២០២២ ឱ្យបានរលូន ប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងភាពជោគជ័យ។ ពេលវេលាទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ កាន់តែខិតជិតមកដល់ ដូច្នេះឆ្នាំ២០២២នេះ គឺជាឆ្នាំដ៏សំខាន់ ដែលយើងត្រូវធ្វើឱ្យប្រាកដប្រជា គ្រប់មុខងារទទួលខុសត្រូវ ដើម្បីសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រយកប្រៀបឈ្នះ និងជ័យលាភីជូនសហព័ន្ធ និងជូនជាតិមាតុភូមិរបស់យើង។ 


 ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមសរុបចំនួន ២២៧នាក់។ ចំពោះគណៈកម្មការរៀបចំមានចំនួន៧៧នាក់ ដែលបានខិតខំរៀបចំការប្រកួតអស់រយៈពេល៤ថ្ងៃ ដោយជំរុញឱ្យព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១នេះ បានដំណើរការដោយរលូន និងកាត់បន្ថយបញ្ហាបានជាង ៩០ភាគរយ បើប្រៀបធៀបនឹងព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំ២០២០កន្លងទៅ។ ដើម្បីតបស្នងចំពោះការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រ និងការលះបង់របស់ថ្នាក់ដឹកនាំ ឯកឧត្តមអគ្គលេខាធិការ ប្តេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំប្រឹងប្រែងបន្តជំរុញសកម្មភាពការងារកីឡាការ៉ាតេឱ្យទទួលបានគុណផលកីឡាមុតស្រួច និងជ័យលាភីជូនជាតិមាតុភូមិ ។ ជាពិសេសគឺការសម្រួចគោលដៅឱ្យទទួលបានជោគជ័យ ក្នុងឋានៈជាម្ចាស់ផ្ទះការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ សូមបញ្ជាក់ថា ក្លិបកីឡាការ៉ាតេក្រសួងការពារជាតិ ដណ្តើមបានចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយច្រើនជាងគេ ឈ្នះបានមេដាយមាស១១គ្រឿង ប្រាក់៦ និងសំរឹទ្ធិ៤។ 

ចំណាត់ថ្នាក់លេខ២ ក្រសួងមហាផ្ទៃ មេដាយមាស៨ ប្រាក់២ និងសំរឹទ្ធិ៦។ លេខ៣ ក្លិប ហនុមាន មេដាយមាស៤ ប្រាក់៧ និងសំរឹទ្ធិ៨ ខណៈលេខ៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេដាយមាស៤ ប្រាក់៤ និងសំរឹទ្ធិ១០គ្រឿង។ ក្រៅពី៤ក្លិបដែលឈ្នះមេដាយច្រើនជាងគេនេះ ក៏មានក្លិបជាច្រើនទៀត ដែលដណ្តើមបានមេដាយបានជាបន្តបន្ទាប់ ក្នុងចំណោមក្លិបចូលរួមចំនួន ២៤ក្លិបសមាគម-សាលាគុន និងមណ្ឌលកីឡាការ៉ាតេមកពីទូទាំងប្រទេស ដោយប្រកួតលើ ៣៤វិញ្ញាសា៕ អត្ថបទៈ ហេង ណាលីន រូបភាព៖ យឹម សុវឌ្ឍនា សម្រួលផ្សាយដោយ៖ ដារ៉ា


Thursday, January 6, 2022

ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្ដាលដាក់ចេញគម្រោងអភិវឌ្ឍន៍ខេត្តចំនួន ៦៣គម្រោង

ចំនួនអ្នកទស្សនា: Views


 កណ្ដាល ៖ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំគម្រោងអភិវឌ្ឍន៍ខេត្តសម្រាប់ឆ្នាំ២០២២ ចំនួន៦៣គម្រោង ក្នុងនោះផ្ដោតសំខាន់លើ ការអភិវឌ្ឍហេ ដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ ការដាក់ភ្លើងបំភ្លឺផ្លូវ និងការអភិវឌ្ឍនានាជាច្រើនផ្សេងទៀត។

នេះជាការលើកឡើងរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក្នុងកិច្ចប្រជុំគណៈកម្មាធិការអភិវឌ្ឍន៍គម្រោងរបស់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ឆ្នាំ២០២២ កាលពីថ្ងៃ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ បានបន្តថា ដោយវិបត្តិការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២១ ខេត្តកណ្ដាលបានអនុវត្តន៍គម្រោងអភិវឌ្ឍន៍ខេត្ត បានតែចំនួន១៨គម្រោង។ នៅក្នុងឆ្នាំ២០២២នេះ បញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មានការធូរស្រាលហើយ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំគម្រោងអភិវឌ្ឍន៍ខេត្ត សម្រាប់ឆ្នាំ២០២២នេះ មានចំនួន ៦៣ គម្រោង ដោយក្នុងនោះផ្ដោតសំខាន់លើ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ ការដាក់ភ្លើងបំភ្លឺផ្លូវ និងការអភិវឌ្ឍនានាជាច្រើនផ្សេងទៀត។ រាល់គម្រោងដែលបានលើកឡើង ត្រូវផ្ដោតសំខាន់លើគម្រោងណាដែលមានអាទិភាពខ្ពស់ សំដៅបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់រាល់គម្រោង ដែលរដ្ឋបាលកណ្ដាល បានផ្ដល់ជូនដល់រដ្ឋបាលក្រុង-ស្រុក ត្រូវអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយការទទួលខុសត្រូវ។

សូមបញ្ជាក់ផងដែរថា សម្រាប់គម្រោងឆ្នាំ២០២២នេះ រដ្ឋបាលក្រុង-ស្រុកដែលទទួលបានគម្រោង រួមមាន៖ គម្រោងក្នុងខេត្ត មានចំនួន០៦គម្រោង, ស្រុកកណ្តាលស្ទឹង មានចំនួន ០៤គម្រោង, ស្រុកកៀនស្វាយ មានចំនួន០៤គម្រោង, ស្រុកខ្សាច់កណ្តាល មានចំនួន០៤គម្រោង, ស្រុកកោះធំ មានចំនួន០៣គម្រោង, ស្រុកលើកដែក មានចំនួន០៣គម្រោង, ស្រុកអង្គស្នួល មានចំនួន០២គម្រោង, ស្រុកពញាឮ មានចំនួន០៥គម្រោង, ស្រុកស្អាង មានចំនួន ០៣គម្រោង, និង ក្រុងតាខ្មៅ មានចំនួន២៦គម្រោង៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្ដាល) សម្រួលផ្សាយដោយ៖ ដារ៉ា